**ចិនប្រកាសដាក់វិធានការគ្រប់គ្រងការនាំចេញលើក្រុមហ៊ុនអាមេរិក ចំនួន១០ ក្នុងវិស័យការពារជាតិនិងរ៉ែកម្រ ឆ្លើយតបការកត់ឈ្មោះក្រុមហ៊ុនចិនចូលបញ្ជីខ្មៅរបស់អាមេរិក**កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមស្មារតី “ដំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត!”**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង**បងប្អូនអ្នក​ខេត្តកំព​ង់ឆ្នាំង ទទួល​បានកា​រងារធ្វើភ្លាមៗ បន្ទាប់ពីស​ម្ភាសផ្ទាល់​ជាមួយតំណាងរោងចក្រ សហគ្រាស ក្រុម​ហ៊ុន​តាម​រយៈ​ការ​ចូល​រួមក្នុងវេ​ទិកា​ការ​ងារ**ខេត្ត ៤នៅជាប់​សមុទ្រ មាន​ឱកាស​ការ​ងារ​ជិត ៦ពាន់កន្លែង កំពុងរង់​ចាំអតីត​ពលករ​ត្រឡប់​មក​ពី​ថៃ និង​អ្នក​កំពុង​ស្វែង​រក​ការ​ងារ​ធ្វើ**ក្រសួងការងារ៖ ខេត្ត ៤ នៅភូមិភាគឦសាន្ត​មាន​ឱកាស​ការ​ងារជិត ៥ពាន់​កន្លែង កំពុង​រង់​ចាំ​អតីត​ពល​ករ​ត្រឡប់​មក​ពី​ថៃ និងអ្នក​កំពុង​ស្វែ​ងរក​ការ​ងារ​ធ្វើ**ប្រកាសចូលកាន់តំណែង អភិបាលរងខេត្តកំពង់ឆ្នាំង!**បទវិភាគ​៖ ប្រទេសចិន​ដែលមិនអាច​ជំនួសបាន​៖ពី”រោងចក្រ​ពិភពលោក”​ដល់​”ដៃគូច្នៃប្រឌិតថ្មី​សកល”​**ទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹក ភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់

បទវិភាគ៖ឆ្នាំ ២០២៣ ទំនាក់ទំនងរវាងចិននិងពិភពលោកនឹងមានភាពកាន់តែជិតស្និទ្ធ


នៅថ្ងៃទីមួយនៃឆ្នាំថ្មីឆ្នាំសកល ២០២៣ ប្រជាជននៅគ្រប់ទិសទីលើទូទាំងពិភពលោកបានរួមគ្នាសន្យាក្តីបំណងចំពោះសន្តិភាពនិងការអភិវឌ្ឍ ។ មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៣ ដោយសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងរក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយពិភពលោក ប្រទេសចិននាពេលអនាគតនឹងមានភាពកាន់តែល្អបវរ ហើយសូមជូនពរពិភពលោកមានសន្តិភាពនិងភាពស្រស់បំព្រង មានសុភមង្គលនិងភាពសុខសាន្ត ។
នេះជាបំណងប្រាថ្នាក្នុងឆ្នាំថ្មីរបស់ប្រទេសចិន ហើយក៏ជាកាដូឆ្នាំថ្មីដ៏មានតម្លៃពន់ពេកជូនដល់ពិភពលោកផងដែរ ។ អ្នកវិភាគអន្តរជាតិជាច្រើនរូបសម្គាល់ឃើញថា សុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកលរបស់លោកប្រធានរដ្ឋចិន Xi Jinping គួរឱ្យមានក្តីរំភើបកាន់តែច្រើន ក៏ធ្វើឱ្យពិភពលោកទទួលបានការលើកទឹកចិត្តខ្លាំងដែរ ។
សូមបញ្ជាក់ថា មានតែពិភពលោកល្អ ប្រទេសចិនទើបបានល្អ ហើយប្រទេសចិនបានល្អ ពិភពលោកនឹងកាន់តែល្អទៅទៀត ។ នេះជាទស្សនៈពិភពលោកដ៏សាមញ្ញនិងជ្រាលជ្រៅរបស់បក្សកាន់អំណាចរបស់ចិន ។ រឿងរ៉ាវអំពីការអភិវឌ្ឍរបស់ប្រទេសចិនក្នុងរយៈពេលមួយឆ្នាំកន្លងទៅបានបញ្ជាក់យ៉ាងពេញលេញថា ប្រទេសចិនដែលសម្រេចបាននូវក្តីសុបិនរបស់ខ្លួនជាបន្តបន្ទាប់ ពោរពេញទៅដោយកម្លាំងរស់រវើក ក៏ដូចជារក្សាការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយពិភពលោកមិនត្រឹមតែអាចទទួលបានការអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏នឹងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ពិភពលោកផងដែរ ។
នៅឆ្នាំ ២០២២ ដែលទើបបានកន្លងផុតទៅ បក្សកុម្មុយនីស្តចិនបានបើកធ្វើសមាជលើកទី ២០ ដោយជោគជ័យដែលត្រូវប្រព័ន្ធសរព័ត៌មានបរទេសវាយតម្លៃថាជា”ព្រឹត្តិការណ៍ដ៏សំខាន់បំផុតរបស់ប្រទេសចិនក្នុងឆ្នាំនេះ “។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០មិនត្រឹមតែបានចាប់ផ្តើមដំណើរការថ្មីរបស់ប្រទេសចិនក្នុងការកសាងប្រទេសសង្គមនិយមដោយគ្រប់ជ្រុងជ្រោយប៉ុណ្ណោះទេ ថែមទាំងក៏បានក្លាយជាចំណុចចាប់ផ្តើមថ្មីសម្រាប់ឱ្យប្រទេសចិនពួតដៃគ្នាជាមួយពិភពលោកដើម្បីបង្កើតអនាគតដ៏ល្អបវរផងដែរ ។
គួររំលឹកដែរថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប្រទេសចិនបានបន្តរក្សាឋានៈជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក ។ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុប(GDP)ប្រចាំឆ្នាំ២០២២នឹងលើសពី ១២០ ទ្រីលានយាន់ប្រាក់ចិន ។ ពីការពង្រឹងនូវសមិទ្ធផលនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រដល់ការជំរុញភាពរុងរឿងរបស់ជនបទឡើងវិញដោយគ្រប់ជ្រុងជ្រោយ ពីការសាងសង់ស្ថានីយអវកាសចិនដោយគ្រប់ជ្រុងជ្រោយ ក៏ដូចជានាវាផ្ទុកយន្តហោះ”Fujian”គ្រឿងទី៣បានដាក់ឱ្យប្រើប្រាស់ ដល់យន្តហោះដឹកអ្នកដំណើរធុនធំ C919 គ្រឿងទីមួយបានប្រគល់ឲ្យក្រុមហ៊ុនអាកាសចរណ៍ជាផ្លូវការនិងស្ថានីយអគ្គសនី Baihetan បានដាក់ឱ្យដំណើរការទាំងស្រុង ។ល។ នៅឆ្នាំ ២០២២ ដែលសេដ្ឋកិច្ចសកលធ្លាក់ចូលក្នុងភាពថមថយចុះ សេដ្ឋកិច្ចចិនមានភាពធន់ កម្លាំងរស់រវើកនិងសក្តានុពលដ៏ខ្លាំងក្លា ក៏ដូចជានិន្នាការល្អប្រសើរជាទូទៅនៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែនោះទេ ហើយចិននៅតែជាក្បាលម៉ាស៊ីនដ៏ខ្លាំងបំផុតសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក ។
ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ សភាពការណ៍ផ្លាស់ប្តូរមិនដែលមានក្នុងមួយសតវត្សរ៍បន្តវិវឌ្ឍយ៉ាងឆាប់រហ័ស ពិភពលោកមិនសូវមានសន្តិភាពទេ ប៉ុន្តែទំនាក់ទំនងរវាងចិននិងពិភពលោកបែរជាមានភាពកាន់តែជិតស្និទ្ធ ។ ពី”ការទូតខាងកីឡាអូឡាំពិករដូវរងា”នៅក្រុងប៉េកាំងដល់កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនិងកិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងរុស្ស៊ី រហូតដល់ប្រមុខរដ្ឋចិនចូលរួមកិច្ចប្រជុំកំពូលប្រទេស G២០ និងកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអង្គការ APEC លោកប្រធានរដ្ឋចិន Xi Jinping បានជួបជុំជាមួយមិត្តចាស់ជាច្រើនរូបនៅក្រុងប៉េកាំង ក៏បានដើរចេញពីប្រទេសចិនទៅធ្វើអធិប្បាយពីគំនិតផ្តួចផ្តើមរបស់ចិនដើម្បីលើកឡើងនូវគម្រោងចិននិងតម្រិះប្រាជ្ញាចិន ក្នុងន័យដោះស្រាយបញ្ហាលំបាក់របស់ពិភពលោក ។
ស្នូរជួងឆ្នាំថ្មីបានបន្លឺឡើង ពន្លឺព្រះអាទិត្យនៃឆ្នាំថ្មីបានចាំងជះលើពាសពេញពិភពលោក ។
ប្រជាជនចិនដែលបាននិងកំពុងឈានទៅមុខយ៉ាងអង់អាចក្លាហាន តស៊ូយ៉ាងស្វិតស្វាញនឹងធ្វើឱ្យប្រទេសចិនមានភាពកាន់តែល្អបវរនៅពេលអនាគត ក្រៅពីនេះ ប្រទេសចិនដែលទទួលផលឈ្នះ-ឈ្នះជាមួយពិភពលោកនឹងបំពេញបន្ថែមថាមពលវិជ្ជមានកាន់តែច្រើនដល់ការជំរុញការអភិវឌ្ឍនិងវិបុលភាពសកល ៕

អត្ថបទដែលជាប់ទាក់ទង