**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

បទអត្ថាធិប្បាយ៖ បុណ្យនិទាឃរដូវឆ្នាំថោះជំរុញល្បឿននៃការអភិវឌ្ឍជាសកល

បន្សល់ពីឆ្នាំ២០២២ដែលទើបបិទបញ្ចប់នេះ បានលាតត្រដាងយ៉ាងច្បាស់ថាយើងក៏កំពុងរស់នៅក្នុងពិភពលោកមួយដែលអារ្យធម៌របស់មនុស្សមានការរីកចម្រើនជាងពេលណាៗទាំងអស់ ដោយមានការរីកចម្រើនផ្នែកទ្រព្យសម្បត្តិសម្ភារៈ និង ការជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ស្របពេលជាមួយគ្នាដែលពិភពលោកពោរពេញទៅដោយភាពផ្ទុយគ្នា ជម្លោះក្នុងតំបន់កើតឡើងជាញឹកញាប់ និងបញ្ហាប្រឈមជាសកលដូចជា ការរីករាតត្បាតនៃជំងឺCovid-19 ជម្លោះប្រដាប់អាវុធ បញ្ហាភេរវនិយម ជនភៀសខ្លួន ភាពក្រីក្រ ភាពអត់ការងារធ្វើ និងគម្លាតប្រាក់ចំណូលកាន់តែធំ។ ប្រទេសជាច្រើនបានចោទសួរថា តើទីបំផុត ពិភពលោកនឹងទៅជាបែបណា? ដោយបានផ្តល់នូវចម្លើយដ៏សាមញ្ញឆ្លើយទៅនឹងសំណួរនេះ ក្នុងនាមជាអ្នកដែលទទួលបាននូវជោគជ័យក្នុងការសម្រេចបាននូវគោលដៅ១០០ឆ្នាំលើកទី១របស់ខ្លួន និងជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើធម្មនុញ្ញនៃអង្គការសហប្រជាជាតិហើយដែលតែងគាំទ្រប្រព័ន្ធអន្តរជាតិដែលជាការគាំទ្រដល់គោលបំណងនិងគោលការណ៍របស់ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ប្រទេសចិនយល់ថា ពន្លឺនៃសន្តិភាព ការអភិវឌ្ឍ និងការរីកចម្រើននឹងមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីលុបបំបាត់ភាពខ្មៅងងឹតនៃសង្គ្រាម ភាពក្រីក្រ និងការថយចុះ។

ផ្តើមទំព័រឆ្នាំ២០២៣នេះ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងពេលដែលសេដ្ឋកិច្ចរបស់ចិនបានឈានដល់ដំណាក់កាលជាប្រក្រតីថ្មី ដែលក្នុងនោះមូលដ្ឋានគ្រឹះរបស់សេដ្ឋកិច្ចបានទ្រទ្រង់ការអភិវឌ្ឍដ៏រឹងមាំតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាលចិនក្នុងការកែលម្អវិធានការគ្រប់គ្រងការរីករាតត្បាតជំងឺCovid-19 បានចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដែលនេះគឺធ្វើតាមបែបវិទ្យាសាស្រ្តនិងទាន់ពេលវេលាដែលមានភាពចាំបាច់ណាស់ ក្នុងគោលបំណងការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់កម្រិតអតិបរមាដែលបណ្តាលមកពីជំងឺរាតត្បាតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ចិនជានិច្ចកាលបានប្តេជ្ញាចិត្តក្នុងការបង្កើនសេដ្ឋកិច្ចបើកចំហជាសកល ចែករំលែក កាលានុវត្តភាព និងផលប្រយោជន៍ តាមរយៈការបើកចំហ និងសម្រេចបាននូវការផ្តល់ផលប្រយោជន៍រួមនិងឈ្នះ-ឈ្នះ។ ចិនមិនងាករេក្នុងការរក្សាការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍពាណិជ្ជកម្មសេរី និងការវិនិយោគសេរីជាសកល លើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាភាពបន្ស៊ីគ្នា តាមរយៈការបើកចំហសេដ្ឋកិច្ច ហើយគាំទ្រយ៉ាងពេញទំហឹងទៅលើគោលនយោបាយពហុភាគីនិយម។

ត្រៀមក្នុងការទទួលអំណរឆ្នាំថ្មី បុណ្យនិទាឃរដូវឆ្នាំថោះ ឆ្នាំ២០២៣ ប្រទេសចិនបានឈរប្រកៀកស្មាយ៉ាងមុតមាំជាមួយបណ្តាប្រទេសទាំងអស់ក្នុងការបង្កើននូវសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកាន់តែច្រើន កម្លាំងវឌ្ឍនភាពប្រមូលផ្តុំគ្នាកាន់តែខ្លាំងក្លា ហើយពង្រឹងឫទ្ធានុភាពក្នុងការរួមចំណែកកាន់តែធំដល់សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងរុងរឿងនៃពិភពលោក។ ក្នុងដំណោះស្រាយប្រឈមមុខនិងបញ្ហាលំបាកដែលបានបន្សល់ទុកក្នុងឆ្នាំ២០២២ ប្រទេសចិនបន្តស្មារតីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដើម្បីចូលរួមយ៉ាងសកម្មដល់ការរំសាយផ្សែងអ័ព្ទនៃជំងឺរាតត្បាតជាសកលCovid-19 និងចូលរួមផ្តល់ពន្លឺកាន់តែធំដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ព្រមទាំងចូលរួមជាប្រទីបរំដោះប្រជាជនរាប់លាននាក់ក្រោកចេញពីភាពក្រីក្រដែលបានផ្តល់ជាគតិដល់ការដោះស្រាយវិបត្តិស្បៀងអាហារ ហើយជាពិសេសការសម្រេចបាននូវរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមឆន្ទៈនិងគោលបំណងដើមរបស់ចិនដែលតែងរក្សាបានយ៉ាងខ្ជាប់ខ្ជួន គឺការពារអាយុជីវិតនិងបង្កើនជីវភាពកាន់តែប្រសើរថ្លៃថ្លាជូនដល់ មនុស្សជាតិ និងពង្រីកអរិយធម៌ចិនដែលតែងឲ្យតម្លៃទៅលើភាពសុខដុមរមនារវាងមនុស្សនិងធម្មជាតិ ហើយគោរពធម្មជាតិ។ ការអភិវឌ្ឍគឺជាគោលដៅដ៏ធំបំផុតសម្រាប់ប្រជាជន ហើយដើម្បីសម្រេចឲ្យបាននូវតុល្យភាពនៃការអភិវឌ្ឍ និងធានាឲ្យបានថា ប្រជាជនមានលទ្ធភាពទទួលបានឱកាស និងអត្ថប្រយោជន៍ដែលទទួលបានពីការអភិវឌ្ឍស្មើៗគ្នា ចិនតែងមានទស្សនវិស័យនិងគំរូនៃការអភិវឌ្ឍ រួមទាំងការអភិវឌ្ឍប្រកបដោយសមធម៌ដែលមានភាពស័ក្តិសិទ្ធិនិងមានតុល្យភាពផ្តល់សារៈសំខាន់ខ្លាំងដល់ពិភពលោក។ចេញដំណើរយ៉ាងស្វាហាប់ក្នុងឆ្នាំ២០២៣ កំណែទម្រង់និងបើកទូលាយបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍ ត្រូវតែធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅនិងពង្រីកបើកទូលាយដោយភាពក្លាហាននៃគតិបណ្ឌិតរបស់ចិន ដោយបង្កើនភិយ្យោភាពរបស់ប្រទេសចិនក្នុងការបន្តចូលរួមចំណែកយ៉ាងសកម្មនិងសំខាន់ថែរក្សាសន្តិភាព និងបង្កើនល្បឿននៃការអភិវឌ្ឍរបស់ពិភពលោក ស្របពេលដែលក្នុងវប្បធម៌ចិន ឆ្នាំ២០២៣ជាឆ្នាំថោះឬសត្វទន្សាយ ហើយសត្វទន្សាយត្រូវបានគេស្គាល់ថាជាសត្វដែលមានសំណាងជាងគេក្នុងចំណោមសត្វទាំងដប់ពីរ វាជានិមិត្តរូបនៃព្រហ្មវិហារធម៌ ភាពថ្លៃថ្នូរ ភាពវៃឆ្លាត ផ្តល់យុត្តិធម៌ និងផ្តល់គតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ថែមទៀតផង។ ការណ៍នេះសុភាសិតបុរាណចិនមួយបានពោលថា «ជ័យជម្នះទទួលបាន នៅពេលដែលមនុស្សប្រមូលផ្ដុំកម្លាំងគ្នា ហើយភាពជោគជ័យនឹងទទួលបាន នៅពេលមនុស្សចូលរួមគិតទាំងអស់គ្នា»។ ដរាបណាពិភពលោកនៅតែរក្សាគោលបំណងនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ និងចូលរួមពួតដៃគ្នាជាមួយចិនដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងដោះស្រាយបញ្ហាលំបាកជាសកល នោះច្បាស់ណាស់ដែលថាពិភពលោកក្នុងឆ្នាំថោះនេះនឹងអភិវឌ្ឍកាន់តែល្អប្រសើរ ព្រមទាំងផ្តល់ជីវិតល្អបវរនិងវិបុលភាពជូនដល់មនុស្សជាតិទាំងមូលទៀតផង៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង