**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖ពិភពលោករំពឹងទុកថា ក្បាលម៉ាស៊ីនរបស់ចិនជំរុញការអភិវឌ្ឍសកលជាថ្មីម្តងទៀត

ខណៈពេលឈានចូលឆ្នាំថ្មីឆ្នាំ២០២៣ ប្រទេសចិនលេចចេញទិដ្ឋភាពថ្មី យោងតាមប្រទេសចិនចាប់ផ្តើមអនុវត្តវិធានការកែសម្រួលការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩មក ការស្តារផលិតកម្មឡើងវិញរបស់ឧស្សាហកម្មនិងមុខរបរនានាបានប្រព្រឹតិ្តទៅប្រកបដោយរបៀបរៀបរយ ដោយបានលេចចេញភាពរស់រវើកផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។ និយាយចំពោះប្រទេសចិន ឆ្នាំ២០២៣នឹងក្លាយជាឆ្នាំដែលសម្រេចបាននូវការអភិវឌ្ឍដោយនឹងនរ ។
នៅឆ្នាំ២០២២ ដោយរងឥទ្ធិពលពីកក្តាដូចជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម សេដ្ឋកិច្ចចិនបានរងការវាយប្រហារយ៉ាងខ្លាំងបង្គួរ សេដ្ឋកិច្ចចិនបានឆ្លងកាត់ភាពលំបាកក្នុងរយៈពេលមួយឆ្នាំ ។ ប៉ុន្តែ សេដ្ឋកិច្ចចិនមានភាពធន់យ៉ាងខ្លាំង សក្តានុពលដ៏ធំធេងនិងភាពរស់រវើកយ៉ាងខ្លាំង បានជានិន្នាការទូទៅដែលមានភាពល្អប្រសើរនិងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ ប្រទេសចិនបាននិងកំពុងអនុវត្តគោលនយោបាយថ្មីឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចមានតុល្យភាព ។ នាពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនក៏បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់ស្ថិរភាពដើម្បីទទួលបានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពនឹងនរ បង្កើនកិច្ចសម្របសម្រួលគោលនយោបាយគ្រប់បែបយ៉ាង ក្នុងន័យបង្កើតជាកម្លាំងរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
និយាយចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិននៅឆ្នាំ២០២៣ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្តោតការយកចិត្តទុកដាក់ជាទូទៅនិងការវាយតម្លៃជាវិជ្ជមាន ។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានចុះផ្សាយអត្ថបទនៅថ្ងៃទី៣០ ខែធ្នូឱ្យដឹងថា ភាពរស់រវើកសេដ្ឋកិច្ចនៃតំបន់ជាច្រើនរបស់ចិនបាននិងកំពុងស្តារឡើងវិញជាសន្សឹមៗ ល្បឿនស្តារសេដ្ឋកិច្ចឡើងវិញប្រហែលនឹងឆាប់ជាងការប៉ាន់ប្រមាណ ។ ទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មនៃអ្នកប្រើប្រាស់អាមេរិក(CNBC)បានចុះផ្សាយអត្ថបទនៅថ្ងៃទី២៩ ខែធ្នូ ដោយបានលើកឡើងថា យោងតាមប្រទេសចិនបើកទូលាយជាថ្មីឡើងវិញ សេដ្ឋកិច្ចវិទូមានអាកប្បកិរិយាសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចរបស់ចិនក្នុងរយៈពេលយូរនៅពេលអនាគត ។
ឆ្នាំ២០២៣ ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់នៅលើពិភពលោកតែមួយគត់ ដែលមានសង្ឃឹមសម្រេចបាននូវកំណើនទាំងប្រាក់ចំណេញរបស់សហគ្រាសនិងតម្លៃផលិតផលក្នុងស្រុកសរុប ។ និយាយចំពោះសេដ្ឋកិច្ចសកល នេះជាដំណឹងដ៏ល្អប្រសើរ ខណៈពេលសេដ្ឋកិច្ចអាមេរិកនិងអឺរ៉ុបបង្អង់ល្បឿន ដំណឹងនេះអាចលើកកម្ពស់លទ្ធភាពដែលឱ្យពិភពលោកចៀសវាងសភាពថមថយ។ នាពេលថ្មីៗកន្លងទៅនេះ សមាគមជំរុញពាណិជ្ជកម្មរបស់ចិនបានចេញផ្សាយរបាយការណ៍បង្ហាញឱ្យឃើញថា សហគ្រាសបរទេសនិងសមាគមសហគ្រាសបរទេសដែលចូលរួមការផ្តល់បទសម្ភាសន៍ មានចំនួន៩១ភាគរយផ្តល់ការគាំទ្រយ៉ាងក្រៃលែងដល់ប្រទេសចិនក្នុងការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺឆ្លង មាន៩៨,៧ភាគរយថ្លែងថា នឹងរក្សានិងពង្រីកការបណ្តាក់ទុននៅប្រទេសចិន ហើយមាន៨៩,៨ភាគរយថ្លែងថា នឹងរក្សាខ្សែសង្វាក់ឧស្សាហកម្មនៅប្រទេសចិន ។
លោក Bai Ming អនុប្រធានមន្ទីរសិក្សាស្រាវជ្រាវទីផ្សារអន្តរជាតិនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ប្រតិកម្មវិជ្ជមានរបស់សហគ្រាសបរទេសចំពោះគោលនយោបាយបង្ការជំងឺឆ្លងរបស់ចិន បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសចិននៅតែជាគោលដៅបណ្តាក់ទុនដែលមានប្រជាប្រិយភាពដដែល ទីផ្សារដ៏ធំធេង ខ្សែសង្វាក់ឧស្សាហកម្មដ៏ពេញលេញ និងវិធានការបើកទូលាយជាបន្តបន្ទាប់របស់ចិន នៅតែមានឧត្តមភាពយ៉ាងខ្លាំងបង្គួរក្នុងការប្រកួតប្រជែងចម្រុះដដែលផងដែរ ។
តួលេខដែលក្រសួងពាណិជ្ជកម្មចិនប្រកាសបានបង្ហាញឱ្យឃើញថា ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសចិនបានប្រើប្រាស់ជាក់ស្តែងនូវទុនបរទេសចំនួន ១១៥៦០៩០លានប្រាក់យាន់ចិន កើនជាង៩,៩ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមុន ។ ក្នុងបរិបទដែលការរំពឹងទុកនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងឡើងៗ ការការពារនិយមបានងើបឡើងវិញ ប្រការនេះបានបង្ហាញថា ចិនជាកាលានុវត្តភាពនៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានានៅលើពិភពលោក ។ សេដ្ឋវិទូជាច្រើនរូបសម្គាល់ឃើញថា កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ សំខាន់គឺអាស្រ័យទៅលើកម្រិតល្បឿននិងកំណើននៃការស្តារឡើងវិញសេដ្ឋកិច្ចចិន ។
ក្នុងនាមជាទីផ្សារប្រើប្រាស់ធំទីពីរនៅលើពិភពលោក និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសនិងតំបន់ចំនួនជាង១៣០នៅលើពិភពលោក នៅឆ្នាំ២០២២ ប្រទេសចិនបានផ្តល់ប្រាក់ចំណេញកាន់តែច្រើនដល់សហគ្រាសនៃតំបន់នានានៅលើពិភពលោកតាមរយៈពង្រីកការនាំចូល ដើម្បីនាំមកនូវប្រាក់ចំណូលកាន់តែច្រើនដល់ប្រជាជននៃបណ្តាប្រទេសនានា ព្រមពេលជាមួយគ្នានេះ ក៏បានបន្ថែមការនាំចេញក្នុងន័យជួយបណ្តាប្រទេសនានាទប់ទល់នឹងជំងឺឆ្លងនិងកែលម្អជីវភាពរស់នៅ សេដ្ឋកិច្ចចិនបានរួមចំណែកយ៉ាងច្រើនក្នុងការស្តារឡើងវិញនិងអភិវឌ្ឍរបស់ពិភពលោកទាំងមូល ។
ឆ្នាំ២០២៣ ការស្តារឡើងវិញនិងកំណើនសេដ្ឋកិច្ចចិន មានសារសំខាន់ដូចគ្នានឹងស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសកល ។ ពិភពលោករំពឹងទុកប្រទេសចិនបន្តផ្តល់កម្លាំងចលករយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ចសកល ៕

អត្ថបទដែលជាប់ទាក់ទង