រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីអបអរសាទរឆ្លងឆ្នាំថ្មីឆ្នាំ២០២៣ នៅទំនប់សែនសុខដុម

ភ្នំពេញ៖ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី នាយប់ថ្ងៃសៅរ៍ ៩កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីចូលរួមទស្សនាស្តង់ពិពណ៍ដែលរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពបានរៀបចំទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិក្នុងថ្ងៃឆ្លងឆ្នាំថ្មី ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ៕
