អាណិតណាស់! ក្មេងប្រុសម្នាក់ បានធ្លាក់ទឹកលង់ស្លាប់ នៅចំណុចផែរបស់លោក ឌឹម ច័ន្ទឌី ស្ថិតក្នុងភូមិកោះស្តេចស្រុកគិរីសាគរ

ភ្នំពេញ៖ ក្មេងប្រុសម្នាក់ បានធ្លាក់ទឹកលង់ស្លាប់ នៅចំណុចផែរបស់លោក ឌឹម ច័ន្ទឌី ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង នៅវេលាម៉ោងជិត ១១ ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។
ប្រភពបានឲ្យដឹងថា សពក្មេងរងគ្រោះមានឈ្មោះ សៀន ជិកឈីង ភេទប្រុស អាយុ ៥ឆ្នាំ ជនជាតិខ្មែរ ។ ឪពុកឈ្មោះ សៀន សុភាព អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ម្តាយឈ្មោះ ឡង សុវណ្ណារី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ភ្នំពេញ ។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាប្រពៃណីនៅឯស្រុកកំណើត៕
