**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

វរសេនីយ៍ឯក ស៊ឹម សំអៀត ដឹកនាំក្រុមការចុះត្រួតពិនិត្យការដ្ឋាន របស់កងអនុសេនាតូចសំណង់ផ្តេក៣ បានកែសម្រួលផ្លូវ ២៨គីឡូម៉ែត្រ ក្នុងចំណោមចម្ងាយផ្លូវ ៣៩៨គីឡូម៉ែត្រ

អាហ្វ្រិកកណ្តាល៖ នៅថ្ងៃទី៣១ ខែធ្នូរឆ្នាំ២០២២ វរសេនីយ៍ទោ ឡាំ ទេពមេបញ្ជាការ រងកងអនុសេនាធំសំណង់វិស្វកម្ម លេខ៤៣២ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានឱ្យដឹងថា រយៈពេល២ថ្ងៃ ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែធ្នូរ ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស៊ឹម សំអៀត មេបញ្ជាការ កងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ បានដឹកនាំក្រុមការ ចុះត្រួតពិនិត្យការដ្ឋានរបស់កងអនុសេនាតូចសំណង់ផ្តេក៣ ដែលបានកែសម្រួលផ្លូវ២៨គ.ម ក្នុងចំណោមចម្ងាយផ្លូវសរុប៣៩៨គីឡូម៉ែត្រ។

លោកថា ការកែសម្រួលផ្លូវជំហ៊ានទីមួយនេះ គឺចាប់ពីចំណុចរង្វង់មូលប្រៀរ(Bria)ទៅកាន់ទន្លេBoungo-1 ដែលមានចម្ងាយ២៨គ.ម សម្រេច បាន៨៥%។

ដោយឡែកនៅថ្ងៃទី២ មេបញ្ជាការកងអនុសេនាធំបានដឹកនាំក្រុមការងារស្រាវជ្រាវ បច្ចេកទេសនិងជំនួយការ ការងារកិច្ចការស៊ីវិលចំនួន១នាក់(Civil Affair) ដើម្បីទៅត្រួតពិនិត្យ និងវាយតម្លៃទៅលើសាឡាង ដែលមានបណ្តោយ១៦.៥០ម នៅក្នុងទន្លេBoungo-1 ។

ការវាយតម្លៃនេះ យើងពិនិត្យឃើញថា កម្រាលឈើខាងលើដែលមានទំហំ(១៦.៥០×៣)ម ខូចទាំងស្រុង យើងនឹងមានគម្រោងជួសជុលដើម្បីដឹកជញ្ជូនគ្រឿងចក្រកែសម្រួលផ្លូវនិងសាងសង់បន្ទាយបណ្តោះអាសន្ន(TOB)ចំនួនពីរ Ouanda-Djalle និង Sam-Ouanja នៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង