រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំតាំងពិពណ៌ ប្រគុំតន្ត្រី និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៣

ភ្នំពេញ៖ នាឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំតាំងពិពណ៌ ប្រគុំតន្ត្រី និងបាញ់កាំជ្រួច ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំសកល ឆ្នាំ២០២៣ នៅទំនប់សែនសុខដុម ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។
រដ្ឋបាលខេត្ត សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកដំណើរកំសាន្តនៅក្នុងទឹកដីនៃខេត្តមណ្ឌលគិរី សូមអញ្ជើញចូលរួមឲ្យបានយ៉ាងច្រើនកុះករ ។
នាឱកាសបុណ្យចូលឆ្នាំសកលនេះដែរ រដ្ឋបាលខេត្ត សូមប្រសិទ្ធិពរជ័យសិរីសួស្ដី ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ជួបតែពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
