**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖ជានិច្ចកាល គោលនយោបាយបង្ការជំងឺរាតត្បាតរបស់ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព

ថ្ងៃទី២៦ខែធ្នូ រដ្ឋាភិបាលចិនបានចេញផ្សាយសេចក្តីប្រកាស ដោយប្តូរឈ្មោះ“ជំងឺរលាកសួតប្រភេទថ្មីកូវីដ១៩”ទៅជា“ជំងឺឆ្លងវីរុសកូវីដ១៩” ហើយបានប្រកាសថា ចាប់ពីថ្ងៃទី៨ខែមករាឆ្នាំ២០២៣តទៅ កែសម្រួលកម្រិតឆ្លងវីរុសកូវីដ១៩ពី”ថ្នាក់Bនិងគ្រប់គ្រងតាមថ្នាក់A”ទៅជា”ថ្នាក់B គ្រប់គ្រងតាមថ្នាក់B” ។ ដល់ពេលនោះ វិធានការធ្វើចត្តាឡីស័កនឹងមិនត្រូវបានអនុវត្តចំពោះអ្នកឆ្លងជំងឺនោះទេ នឹងមិនស្វែងរកអ្នកប៉ះពាល់ជិតស្និទ្ធទៀតទេ ហើយមិនកំណត់តំបន់មានហានិភ័យខ្ពស់និងតំបន់មានហានិភ័យទាបទៀតឡើយទេ ក៏ដូចជាមិនអនុវត្តវិធានការគ្រប់គ្រងជំងឺឆ្លងនិងធ្វើចត្តាឡីស័កចំពោះអ្នកដំណើរនិងទំនិញចូលដែនទៀតទេ ។ នេះជាការកែលំអនិងកែសម្រួលបន្ថែមទៀតចំពោះយុទ្ធសាស្ត្របង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន គឺជាប្រតិបតិ្តការដោយម្ចាស់ការរបស់ប្រទេសចិនក្នុងការប្រកាន់ខ្ជាប់នូវការអនុវត្តជាក់ស្តែងដោយចំគោលដៅតាមបែបវិទ្យាសាស្រ្ត និងកែលំអវិធានការបង្ការជំងឺរាតត្បាត ដោយឈរលើមូលដ្ឋានដូចជាវាយតម្លៃចម្រុះទៅលើការបម្លែងថ្មីរបស់វីរុស ស្ថានភាពជំងឺរាតត្បាត និងបទពិសោធបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងជាដើម អ្វីដែលប្រទេសចិនបានគោរពគឺគោលការណ៍ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង។
ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងរយៈពេលជិត៣ឆ្នាំមក ជានិច្ចកាល រដ្ឋាភិបាលចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍តម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង។ យោងតាមសភាពការណ៍ជាតិរបស់ខ្លួន បានកំណត់គោលនយោបាយបង្ការជំងឺរាតត្បាតដែលសមស្របនឹងផលប្រយោជន៍របស់ប្រជាជនទូលំទូលាយបំផុត បានការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា កាត់បន្ថយផលប៉ះពាល់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃជំងឺរាតត្បាតក្នុងកម្រិតអតិបរមា ។ បើមើលពីក្របខ័ណ្ឌសកល អត្រាករណីឈឺធ្ងន់ធ្ងរ អាត្រាស្លាប់របស់ប្រទេសចិនសុទ្ធតែទាបជាងគេ។ អាយុកាលរំពឹងទុកជាមធ្យមរបស់ប្រជាជនចិនបានកើនឡើងពី៧៧,៣ឆ្នាំ ដល់៧៨,២ឆ្នាំ។ ក្នុងសភាពការណ៍ដែលសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិពិភពលោកទាំងមូលបានធា្លក់ចុះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ចំណាត់ថ្នាក់នៃសន្ទស្សន៍អភិវឌ្ឍន៍មនុស្សជាតិរបស់ប្រទេសចិនមានលេខរៀងកើនឡើង៦ ។
ចាប់តាំងពីជំងឺរាតត្បាតពិភពលោកទាំងមូលផ្ទុះឡើងនៅឆ្នាំ២០២០មក បណ្តាប្រទេសនានាលើពិភពលោកសុទ្ធតែបាននិងកំពុងស្វែងរក កែលំអនិងកែសម្រួលគោលនយោបាយបង្ការជំងឺរាតត្បាតជាបន្តបន្ទាប់ ប្រទេសណាមួយសុទ្ធតែត្រូវឆ្លងកាត់ដំណាក់កាលសម្របខ្លួននៅពេលកែសម្រួលគោលនយោបាយបង្ការជំងឺរាតត្បាត ហើយប្រទេសចិនក៏មិនបានក្លាយជាករណីលើកលែងដែរ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូចនៃប្រទេសមួយចំនួនតូចមានចេតនាឃោសនាបំប៉ោងរហូតដល់មួលបង្កាច់ការកែសម្រួលគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតរបស់ប្រទេសចិន ធ្វើមិនដឹងមិនឮចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយជៀសវាងមិននិយាយអំពីភាពច្របូកច្របល់ជាច្រើននិងតម្លៃដ៏ធ្ងន់ធ្ងរដែលគេបានបង់ក្នុងការបង្ការជំងឺរាតត្បាតរបស់ប្រទេសខ្លួន ។ នេះជាស្ដង់ដារពីរទាំងស្រុង ហើយបានបំពានយ៉ាងធ្ងន់ធ្ងរដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
នាពេលបច្ចុប្បន្ន ការវិវត្តនៃស្ថានភាពជំងឺរាតត្បាតប្រទេសចិនគឺស្ថិតក្នុងការរំពឹងទុកនិងអាចគ្រប់គ្រងបានជាទូទៅ។ ទីក្រុងប៉េកាំងបានឆ្លងផុតពីដំណាក់កាលកំពូលនៃជំងឺរាតត្បាតមុនគេ ហើយតំបន់ផ្សេងទៀតនៃប្រទេសចិនក៏កំពុងកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតផងដែរ ដោយស្ដារឡើងវិញនូវសណ្តាប់ធ្នាប់នៃផលិតកម្មនិងជីវភាពរស់នៅជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះតំបន់ជាច្រើនក៏បានស្វែងរកការកែលំអវិធានការបង្ការនិងគ្រប់គ្រងជំងឺឆ្លងថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យការងារបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកាន់តែប្រកបដោយភាពវិទ្យាសាស្ត្រ ភាពចំគោលដៅនិងប្រសិទ្ធភាព ដោយឈរលើមូលដ្ឋាននៃការអនុវត្តគោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតដែលមានស្រាប់បច្ចុប្បន្ន ។ប្រទេសចិនមានជំនឿចិត្តយ៉ាងពេញលេញក្នុងការធានាឱ្យការកែសម្រួលបានដំណើរការដោយនឹងនរនិងមានរបៀបរៀបរយ។
នាពេលបច្ចុប្បន្ននេះ សមត្ថភាពចម្លងវីរុសកូវីដ១៩បម្លែងថ្មីអូមីក្រុងត្រូវបានចុះខ្សោយ ហើយសមត្ថភាពព្យាបាលជំងឺ ធ្វើតេស្តវីរុសនិងការចាក់វ៉ាក់សាំងរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ នៅក្នុងបរិបទបែបនេះ ភាគីចិនបានកែលំអវិធានការបង្ការជំងឺរាតត្បាត ហើយផ្លាស់ប្ដូរចំណុចសំខាន់នៃការងារពីការបង្ការនិងគ្រប់គ្រងទៅជាការបង្ការករណីឈឺធ្ងន់និងការពារសុខភាព ធ្វើការចាត់ចែងរៀបចំប្រកបដោយប្រសិទ្ធភាពខ្ពស់នូវការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។នេះគឺធ្វើតាមបែបវិទ្យាសាស្រ្តនិងទាន់ពេលវេលាដែលមានភាពចាំបាច់ណាស់ ក្នុងគោលបំណងការពារសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងកម្រិតអតិបរមា ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជំងឺរាតត្បាតចំពោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងកម្រិតអតិបរមា។

ការប្រកាន់ខ្ជាប់នូវគោលការណ៍ស្តីពីការតម្កល់ទុកប្រជាជនជាអាទិភាព និងតម្កល់ទុកអាយុជីវិតជាចម្បង ជំរុញយ៉ាងសកម្មឱ្យសហគមន៍អន្តរជាតិយកឈ្នះលើជំងឺរាតត្បាតគឺជាជម្រើសនិងសកម្មភាពរបស់ប្រទេសចិនក្នុងពេលប្រឈមមុខនឹងសភាពការណ៍ជំងឺរាតត្បាតដែលមិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំកន្លងមក។យើងជឿជាក់ថា ក្រោមការដឹកនាំដ៏មុតមាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោកXiJinPingជាស្នូលប្រមុខ ដោយពឹងផ្អែកលើការសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់ និងការគាំទ្រដ៏រឹងមាំនៃកម្លាំងជាតិចម្រុះដែលមានភាពខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ពួកយើងប្រាកដជានឹងទទួលជ័យជម្នះចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាក់ជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង