លោក អ៉ិន សៅ ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកែបជំនួសលោក អ៉ឹម បញ្ញារិទ្ធិ

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមជាគណៈអធិបតីពិធីប្រកាសមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី។
ពិធីខាងលើមានការអញ្ជើញចូលរួមពីឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ឯកឧត្តមជាថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃក្រសួងបរិស្ថាន មន្ទីរជំនាញចំណុះរដ្ឋបាលខេត្ត មន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្ត។
លោក អ៉ិន សៅ ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកែបជំនួសលោក អ៉ឹម បញ្ញារិទ្ធិ ដែលត្រូវបានតែងតាំងជាអភិបាលរងនៃគណៈអភិបាលខេត្តកែប៕
