**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម នេត្រ ភក្ត្រា៖ កត្តាសុខសន្តិភាពពេញលេញ បានផ្តល់កាលានុវត្តភាព ដ៏វិសេសវិសាល សម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ មិនធ្លាប់មានពីមុនមកសម្រាប់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា កត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាលសម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព មិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសកម្ពុជា។

ក្នុងឱកាសចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថាខេត្តកំពត នៅថ្ងៃទី២៩ ខែធ្នូ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្ដមសូមអរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញជូនជាតិនិងប្រជាជនកម្ពុជា មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជារយៈពេលជាង ៤០០ ឆ្នាំចុងក្រោយនេះ ។

ឯកឧត្តម បន្តថា ថ្ងៃទី២៩ ខែធ្នូ គឺជាខួបអនុស្សាវរីយ៍ ២៤ ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់សង្គ្រាមស៊ីវិល និងនាំយកសុខសន្តិភាពពេញលេញជូនជាតិនិងប្រជាជនកម្ពុជា។

ជាមួយការវាយតម្លៃខ្ពស់ពីសមិទ្ធផលដែលមន្ទីរបរិស្ថានសម្រេចបាននាឆ្នាំ២០២២ កន្លងទៅ សម្រាប់ខេត្តកំពត ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយរយៈពេល ២៤ ឆ្នាំមកនេះ កម្ពុជាមានលទ្ធភាពពេញលេញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ហើយសេដ្ឋកិច្ចមានកំណើនខ្ពស់ជាបន្តបន្ទាប់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាមធ្យមក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ មុនមានវិបត្តិជំងឺកូវីដ-១៩។ ជាលទ្ធផល កម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុត នៅលើពិភពលោក ប្រែក្លាយពីប្រទេសក្រីក្រដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម មានចំណូលទាប មកជា ប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ និងត្រូវបានប្រសិទ្ធនាមថា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» នៅឆ្នំា២០១៦ ហើយកំពុងបោះជំហ៊ានឆ្ពោះទៅសម្រេចបាននូវឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជា ប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ នេះ គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះ សម្រាប់កិច្ចការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា និងបានផ្តល់ឱកាសនិងធនធានដល់មន្ទីរបរិស្ថាន ខេត្តកំពតបំពេញការងារដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថាក្រោយពីកម្ពុជាងើបឡើងវិញពីផេះផង់ សមុទ្រឈាម ទឹកភ្នែក និងគំនរឆ្អឹងនៃសង្គ្រាមស៊ីវិល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្កើតឡើងវិញនូវតំបន់ការពារធម្មជាតិ នៅក្នុងឆ្នាំ ១៩៩៣ ដោយមានឡាយព្រះហស្តលេខារបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងការបង្កើតស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាន ដែលជាការឆ្លុះបញ្ចាំងអំពីការគិតគូរជាយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការរៀបចំកសាងសង្គមជាតិថ្មីជឿនលឿន។ ឯកឧត្តមបានថ្លែងថា ដោយសារតែកត្តាសុខសន្តិភាពពេញលេញបានធ្វើឱ្យការគ្រប់ គ្រងនិងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះ កម្ពុជាបានផ្លាស់ប្តូរបត់ថ្មីដោយប្រែក្លាយពីប្រទេសកាប់ឈើដើម្បីរកចំណូលសេដ្ឋកិច្ច មកជាប្រទេសដែលមានសមត្ថភាពពេញលេញលើការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីរកចំណូលសម្រាប់សង្គមតាមរយៈការលក់ឥណទានកាបូន និងទេសចរ ណ៍ធម្មជាតិ បង្កើតការងារនិងចំណូលជូនប្រជាពលរដ្ឋ។ឯកឧត្តមបានថ្លែងថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការស្គាល់ពីទឹកដីរបស់ខ្លួនតាមរយៈទេសចរណ៍ធម្មជាតិផ្សារភ្ជាប់និងទឹកដីនិងបានប្រែក្លាយរូបភាព ពីអតីតកាលនៅពេលកម្ពុជាមានសង្គ្រាម គឺពលរដ្ឋចូលព្រៃម៉ាគីដើម្បីតស៊ូប្រដាប់អាវុធ ច្បាំងគ្នា ប៉ុន្តែក្នុងសម័យតេជោសន្តិភាព ពលរដ្ឋចូលក្នុងព្រៃដើម្បីដើរកម្សាន្ត លំហែកាយ និងសិក្សាស្វែងយល់ពីជីវៈ ចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន។ ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហាញពីមោទកភាពដែលវិស័យបរិស្ថាន កិច្ចការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ត្រូវទទួលបានការយកចិត្តទុកដាក់ចាប់តាំងពីឆ្នាំ១៩២៥ មកម្ល៉េះ ដែលកម្ពុជាបានបង្កើតឧទ្យានជាតិអង្គរនៅឆ្នាំ១៩២៥ ដែលជាតំបន់ការពារធម្មជាតិទីមួយរបស់ព្រះរាជាណាចក្រកម្ពុជា និងទី១ នៅអាស៊ីអាគ្នេយ៍។ ក្រោយពីការងើបឡើងវិញពីផេះផង់ សមុទ្រឈាម និងគំនរឆ្អឹង នៃសង្គ្រាមស៊ីវិល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្កើតឡើងវិញនូវតំបន់ការពារធម្មជាតិ នៅក្នុងឆ្នាំ ១៩៩៣ ដោយមានឡាយព្រះហស្តលេខារបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងការបង្កើតស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាន ដែលជាការឆ្លុះបញ្ចាំងអំពីការគិតគូរជាយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការរៀបចំកសាងសង្គមជាតិថ្មីជឿនលឿន។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថានបាននិងកំពុងចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោ បាយវិមជ្ឈការនិងវិសហមជ្ឈការ ដោយបានធ្វើការផ្ទេរជាជំហានៗនូវមុខងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជាពិសេស ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យដល់មូលដ្ឋាន ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថានក៏បានរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗធ្វើការផ្ទេរធនធានចាំបាច់មួយចំនួននិងរៀបចំវគ្គបណ្តុះបណ្តាលនានា ដើម្បីជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូន។ ក្រសួងក៏បានសហការជាមួយក្រសួងមហាផ្ទៃ ធ្វើការកែសម្រួល«គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានបច្ចុប្បន្នភាព និងលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយដាក់បញ្ចូលបន្ថែមនូវលក្ខខណ្ឌបរិស្ថានមួយចំនួន ៕

អត្ថបទដែលជាប់ទាក់ទង