**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹង ច្បាប់អន្តោប្រវេសន៍

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ទិត វិសិដ្ឋ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ តំណាងឯកឧត្តមស្នងការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ត្រី ស សំណាង ស្នងការរង ទទួលការងារការិយាល័យ គ្រប់គ្រងជនបរទេស បានរាយការណ៍ពីស្ថានភាពទូទៅពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ និងបញ្ហាប្រឈមនានា។

ជាកិច្ចបន្តលោកវរសេនីយ៍ឯក អ៊ា ភក្តី នាយការិយាល័យគ្រប់គ្រងជនបរទេស បានអានសេចក្តីប្រកាសអន្តរក្រសួង សេចក្តីណែនាំពាក់ព័ន្ធនឹងការពិន័យអន្តរការណ៍ជាប្រាក់ ការបែងចែកចំណូលពីការពិន័យ ការប្រគល់សមត្ថកិច្ចពិន័យអន្តរការណ៍ជាប្រាក់ និងការគ្រប់គ្រងនិង ការគ្រប់គ្រងបែងចែកចំណូលពីការពិន័យ ចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់អន្តោប្រវេសន៍
បន្ទាប់មក​ លោកស្នងការរង តំណាងឯកឧត្តមស្នងការ បានធ្វើការដោះស្រាយនូវរាល់បញ្ហាប្រឈម សំណូមពរ ដែលអង្គប្រជុំបានលើកឡើង ព្រមទាំងបានណែនាំឲ្យការិយាល័យជំនាញរៀបចំធ្វើផែនការសម្រាប់អនុវត្តន៍បន្ត ដើម្បីជៀសវាងការរាំងស្ទះដល់ការអនុវត្តការងារ​ ដើម្បីអនុវត្តការងារទទួលបានលទ្ធផលល្អក្នុងពេលខាងមុខ ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីលោកនាយ-នាយរងការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ អធិការរងទទួលផែនការងារអន្តោប្រវេសន៍ ទាំង១៤ខណ្ឌ នាយផ្នែកអន្តោប្រវេសន៍ទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផង
ជាកិច្ចបញ្ចប់លោកស្នងការ បានកោតសរសើរដល់មន្ត្រីទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អនាពេលកន្លងមក និងបានណែនាំដល់មន្ត្រីពាក់ព័ន្ធតាមការិយាល័យជំនាញ អធិការខណ្ឌ ឲ្យយកចិត្តទុកដាក់បន្ថែមដើម្បីធ្វើកិច្ចការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ៕

 

អត្ថបទដែលជាប់ទាក់ទង