ក្រុមមិត្តភាពសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម អញ្ជើញទស្សនកិច្ចក្រុមហ៊ុនHOA THO

ភ្នំពេញ៖ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចការងារ និងស្នាក់អាស្រ័យនៅប្រទេសវៀតណាម គណៈប្រតិភូក្រុមមិត្តភាពសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយរដ្ឋសភាវៀតណាម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញទស្សនកិច្ចឈ្វេងយល់ក្រុមហ៊ុនHOA THO ស្តីពីវាយនភ័ណ្ឌកាត់ដេរសំលៀកបំពាក់ នៅទីក្រុងដាណាង ខេត្តក្វាងណាម ប្រទេសវៀតណាម៕
