ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូបង្រៀនក្នុងខេត្តបាត់ដំបងមុនឆ្នាំ១៩៩០

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកគ្រូ អ្នកគ្រូបង្រៀនក្នុងខេត្តបាត់ដំបងមុនឆ្នាំ១៩៩០ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ ដែលពិធីជួបសំណេះសំណាលនេះរៀបចំឡើងនៅសាលប្រជុំអគារ E សាលាខេត្ត៕
