ទស្សនីភាពតំបន់អេកូទេសចរណ៍ ភ្នំព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្ម ទា ស្ថិតក្នុងដែនជម្រកសត្វ ព្រៃភ្នំសំកុស

ភ្នំពេញ៖ ផ្ទាំងទស្សនីភាពតំបន់អេកូទេសចរណ៍ ភ្នំព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្ម ទា ស្ថិតក្នុងដែនជម្រកសត្វ ព្រៃភ្នំសំកុស។
តំបន់អេកូទេសចរណ៍ ភ្នំព្រះ ភ្នំច្រមុះបារាំង ខ្នងថ្មទា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ភ្នំព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្ម ទា គឺពិតជាមានភាពទាក់ទាញណាស់ព្រោះថា ទេសភាពព្រៃធម្មជាតិដ៏ស្រស់ត្រកាល រុក្ខជាតិត្រូពិក វាលស្មៅ ព្រៃស្រោង ជួរភ្នំ តាមផ្លូវឡើងលម្អទៅដោយផ្ទាំងថ្មលាយឡំជាមួយស្លែព៌ណបៃតង បង្កើតបានជាទស្សនីភាពថ្មីមួយអង្រួនចិត្តអ្នកដើរភ្នំផ្សងព្រេងឲ្យទៅកម្សាន្តនៅតំបន់មួយនេះ៕
