**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ក្រៅឆាក៖ ពេលដែលកម្ពុជា ត្រូវលាភូមា

ដូចការគ្រោងទុក កិច្ចប្រជុំស្តីពីបញ្ហាភូមាត្រូវបានធ្វើឡើងនៅលើទន្លេចៅប្រាយ៉ា ក្នុងទីក្រុងបាងកក កាលពីម្សិលមិញ (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២)។ រដ្ឋមន្រ្តីនិងអនុរដ្ឋមន្រ្តីការបរទេស៥រូបបានហោះមកជួបគ្នាតែ២ម៉ោងកន្លះប៉ុណ្ណោះ ក្នុងនោះភូមាបាននាំរដ្ឋមន្រ្តី២រូបមកជាមួយ ប្រហែលជាការទុកបម្រុងទប់ទល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេស៤រូបទៀតមកពីគ្រួសារអាស៊ានដីគោក៖ កម្ពុជា ឡាវ ថៃ និងវៀតណាម (អនុរដ្ឋមន្រ្តី) ក្រែងមានអ្វីត្រូវបំភ្លឺបន្ថែម។ កិច្ចប្រជុំលើកនេះជាទម្រង់ប្រជុំជាមួយអាហារថ្ងៃត្រង់។

នេះជាលើកទីមួយក្នុងរយៈពេលជិតពីរឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំមុន និងកូវីដ-១៩ ដែលរដ្ឋមន្ត្រីការបរទេសភូមា Wunna Maung Lwin បង្ហាញខ្លួនដោយផ្ទាល់ជាមួយសហសេវិកអាស៊ាននិយាយតែបញ្ហាភូមានៅលើទឹកដីអាស៊ានផ្សេងទៀត។

ប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី បានបង្ហាញការមិនចាប់អារម្មណ៍ជួបជាមួយរដ្ឋមន្ត្រីការបរទេសភូមាពេលនេះទេ ដោយលើកហេតុផលថា “អាស៊ានគួរតែបន្តផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច”។ រីឯប្រទេស៣ទៀត គឺ ព្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីន បានប្រកាន់ជំហរស្រដៀងនឹងប្រទេស២ខាងលើ បង្កើតបានជាប្លុកប្រទេសកោះ៥ ដែលមិនបានចូលរួមប្រជុំកាលពីម្សិលមិញ ព្រោះគេយល់ថា “មានការរីកចម្រើនតិចតួចពេក” ដែលមេដឹកនាំរបបយោធាភូមាបានអនុវត្តចាប់តាំងពីការសន្យារបស់ខ្លួននៅខែមេសាឆ្នាំមុន ប៉ុន្តែសមាជិកអាស៊ានដីគោក៤ទៀតយល់ថាគួរបន្តការសន្ទនាជាជាង “ការផ្តាច់ទំនាក់ទំនងទាំងស្រុង” ដែលអាចនាំទៅដល់ការបែកបាក់គ្រួសារអាស៊ានដែលមានអាយុ៥៥ឆ្នាំទៅហើយ។

ពិតហើយ ដោយសាររឿងផ្ទៃក្នុងប្រទេសភូមា បានធ្វើឱ្យអាស៊ានត្រូវបែកផ្លូវគ្នាជាពីរ ហើយប្រទេសថៃដែលជាម្ចាស់ផ្ទះបានព្យាយាមហៅឈ្មោះប្រជុំពេលនេះដោយប្រយ័ត្នប្រយែងក្នុងទម្រង់មួយដែលស្រទន់ “ការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីមីយ៉ាន់ម៉ា” ដោយបញ្ចៀសពាក្យអ្វីមួយដែលអាចជាតំណាងឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងមូល។
កិច្ចប្រជុំនិយាយពីអ្វី? បានលទ្ធផលយ៉ាងម៉េច?
កិច្ចប្រជុំបានពិនិត្យទៅលើការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ជាពិសេសស្តាប់ព័ត៌មានថ្មីៗពីភូមា រួមទាំងយុទ្ធសាស្ត្ររកច្រកចេញដែលអាចជួយភូមាឱ្យវិលត្រលប់ទៅភាពប្រក្រតីវិញ។

ហេតុអ្វីកម្ពុជានិងថៃយកចិត្តទុកដាក់ភូមាម្ល៉េះ?
ខ្ញុំធ្លាប់បរិយាយនិងសរសេរច្រើនលើកមកហើយថាហេតុអ្វីបានជាកម្ពុជាជួយភូមា។ ដូច្នេះ ខ្ញុំរំលេចរឿងថៃវិញម្តង។ ថៃនិងភូមាមានព្រំប្រទល់ជាប់គ្នាជាង២ពាន់៤រយគីឡូម៉ែត្រ។ ការបន្តប្រយុទ្ធគ្នានៅក្នុងប្រទេសភូមាធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗកំពុងផ្លាស់ទីចេញពីតំបន់ភាគខាងជើងឆ្ពោះទៅភាគខាងត្បូងក្បែរព្រំដែនថៃ។ ចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់បច្ចុប្បន្ន ប្រទេសថៃបានផ្តល់ជម្រកដល់ជនភៀសខ្លួនភូមាជិត១០ម៉ឺននាក់។ មានជនភៀសខ្លួនខ្លះទៀតបានមកដល់ក្រោយរដ្ឋប្រហារឆ្នាំ២០២១ ប៉ុន្តែប្រទេសថៃបានរុញពួកគេឱ្យត្រឡប់ទៅវិញ ហើយមានជនភៀសខ្លួនប្រមាណ៥ពាន់នាក់ទៀតនៅ​ជាប់​ព្រំដែន​ក្នុង​ខេត្ត​តាក ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ថៃ។ ដោយសារកត្តាខាងលើនេះហើយដែលថៃត្រូវតែយកចិត្តទុកដាក់រឿងភូមា។

ការទូតយោធាចុងក្រោយរបស់កម្ពុជា !
កម្ពុជាបានសាកល្បងប្រើប្រាស់ការទូតច្រើនណាស់ទៅហើយតាំងពីដើមឆ្នាំរហូតចុងឆ្នាំដើម្បីអន្ទងភូមាឱ្យចូលគន្លងអាស៊ានវិញ តែមិនសមដូចបំណងសោះ។ ឥឡូវនេះ នៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះដែលអាណត្តិជាប្រធានអាស៊ាននិងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានត្រូវបញ្ចប់។ ដោយសារពេលវេលាកាន់តែខោច លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ក៏សាកល្បងបញ្ចេញការទូតយោធាជាទឹកបង្ហើយជាមួយភូមា។ នោះគឺ ក្រោយកិច្ចប្រជុំម្សិលមិញចប់ភ្លាម លោកក៏ឆ្មក់ជួបមួយទល់មួយជាមួយរដ្ឋមន្រ្តីការបរទេសភូមា ដោយភ្ជាប់ថាឈាមជ័ររបស់លោកក៏ចេញពីទាហានដែរ ហើយនៅតែជាឧត្តមសេនីយ៍មួយរូបនៅឡើយរបស់កម្ពុជា ដូចនេះលោកសូមផ្ញើនូវសំណើចុងក្រោយទៅមេដឹកនាំយោធាផុតលេខ មីង អោងឡាំង ថាលោកចង់ជួបសន្ទនាដោយផ្ទាល់ជាមួយនឹងលោកស្រី អោង សានស៊ូជី តាមទូរសព្ទ។ បើបានដូចសំណើមែន វាជាកាដូចុងឆ្នាំដ៏ធំមួយសម្រាប់កម្ពុជា ហើយវាក៏សាកសមដែលរដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះគួរទទួលបានចំពោះការខិតខំប្រឹងប្រែងជួយភូមារហូតមកទល់ពេលនេះ។
គ្រាន់តែជួបតាមទូរសព្ទមានអ្វីអស្ចារ្យ?

ចាប់តាំងពីរដ្ឋប្រហារយោធានៅដើមឆ្នាំ២០២១មក គ្មានមេដឹកនាំឬជនជាតិបរទេសណាម្នាក់ត្រូវបានអនុញ្ញាតឱ្យជួបលោកស្រី ស៊ូជី ឡើយ ហើយក៏គ្មាននរណាបានដឹងអំពីស្ថានភាពសុខទុក្ខ ឬសុខភាពរបស់លោកស្រី ស៊ូជី នៅក្នុងពន្ធនាគារយ៉ាងដូចម្តេចដែរ៕ អត្ថបទលោក ពុយ គា

អត្ថបទដែលជាប់ទាក់ទង