**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត អញ្ជើញបើកការបោះជំរុំយុវជន ជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នាជើងភ្នំគូលែន

ភ្នំពេញ៖ លោក​ អ៊ឹង​ គឹមលាង​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២​ បានអញ្ជើញចូលរួមពិធីបើកការបោះជំរុំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាបក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមលោក​ លោកស្រី​ យុវជន​ យុវតីប្រមាណ១៥០នាក់។

ក្នុងឱកាសនោះដែរ លោក អ៉ឹង​ គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សាមគ្គីភាពអន្តរជំនាន់ នឹងធ្វើឲ្យការប្រាស្រ័យទាក់ទង និងការយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើររវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ ការរក្សាគុណតម្លៃសង្គមក្នុងភាពបត់បែនសម្រាប់ការផ្លាស់ប្តូរថ្មីៗ ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយចីរភាពកាន់តែប្រសើរ និងភាពប្រសើរឡើងនៃសមភាពអន្តរជំនាន់។ ដូច្នេះការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» ដែលបានរៀបចំឡើងដោយគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាអ្នកដឹកនាំ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំបែបឌីជីថលក្រោមក្របខណ្ឌនៃគោលនយោ បាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២២-២០៣៥) ។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តថា ជាមួយនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំបែបឌីជីថលនេះដែរ យុវជនចូលរួមនឹងទទួលបានការបណ្តុះបណ្តាលជំនាញ ការបង្កើតគំនិតថ្មី និងចាប់យកឱកាសការងារ និងអាជីពសមរម្យក្នុងយុគសម័យបដិវត្តឧស្សាហកម្ម៤.០ ។

ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍ថា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍយុវជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា» ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រមូលផ្តុំកម្លាំងគ្រប់មជ្ឈដ្ឋាន សំដៅរួមចំណែកអភិវឌ្ឍយុវជនឲ្យកាន់តែមានលក្ខណៈសម្បត្តិវិជ្ជមាន និងផ្តល់ឱកាសដល់យុវជន អភិវឌ្ឍសក្តានុពលរបស់ខ្លួន ទាំងនៅក្នុងការទទួលបានការអប់រំ របរការងារ សុខភាព ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោក។

អគ្គនាយកដ្ឋានយុវជន ការបោះជំរំយុវជនជាសាកលបានចាប់ផ្តើមតាំងពីឆ្នាំ២០១០ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយក្នុងឆ្នាំ២០២១ ជាការផ្តល់ឱកាសដល់យុវជននៅតាមរាជធានីខេត្តបានជួបជុំ អគ្គនាយកដ្ឋានយុវជនបានធ្វើទំនើបកម្មលើកម្មវិធី និងទម្រង់នៃការបោះជំរំយុវជនជាសាកលលើកទី៧ តាមទម្រង់ឌីជីថល និងបច្ចេកវិទ្យាព័ត៌មានទាំងស្រុង។
ដោយឡែកសម្រាប់ការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល តារារះនាទិសឧត្តរ» នៅឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួនយុវជនចូលរួមសរុប ១៨៣នាក់ មកពី ២៥រាជធានីខេត្ត ក្នុងនោះយុវជនជាប្រតិភូចំនួន ១៥៣នាក់ និងយុវជនស្ម័គ្រចិត្ត ៣០នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង