ឯកឧត្តម គង់ សោភ័ណ្ឌ ផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេច រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស

ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាល ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស ការងាររប្រយុទ្ធប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់ និងការងារបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងខេត្តកណ្ដាល។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី លោកអភិបាលក្រុង ស្រុកទាំង១១ និងមន្ត្រីរាជការជាច្រើនរូបផងដែរ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមសហការជាមួយដៃគូពាក់ព័ន្ធ ជាតិនិងអន្តរជាតិ បានជំរុញអនុវត្តយុទ្ធសាស្រ្តទាំងបួន ដែលបានគ្រោងទុកក្នុងផែនការ រួមមាន៖
– ការបង្ការទប់ស្កាត់ កិច្ចការពារជនរងគ្រោះ
– ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ
– កិច្ចសហប្រតិបត្តិការ ទាំងផ្នែកច្បាប់ និងគោលនយោបាយប្រឆាំងការជួញដូរមនុស្ស ៕
