ក្រុមការងារយេនឌ័រយោធភូមិភាគទី៤ ផ្សព្វផ្សាយគោលគំនិតយេនឌ័រ ជូននាយទាហាន នាយទាហានរង និងពលទាហាន វរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ៤២

ភ្នំពេញ៖ ក្រុមការងារយេនឌ័រយោធភូមិភាគទី៤ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី គោលគំនិតយេនឌ័រ ជូននាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចលេខ៤២១ កងពលតូចថ្មើរជើងលេខ៤២ ដែលមានអ្នកចូលរួមជាស្រ្តីគ្រួសារទ័ព ស្ថិតនៅភូមិសំរោងសែន១ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
វេទិកាផ្សព្វផ្សាយនេះមានគោលបំណង ដើម្បីបង្កើនការយល់ដឹងដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារទ័ព អំពី៖
– និយមន័យ យេនឌ័រ ភេទ សមភាពយេនឌ័រ សមធម៌យេនឌ័រ
– ភាពខុសគ្នារវាងយេនឌ័រ និងភេទ
– តួនាទីយេនឌ័រ និង
– តម្រូវការយេនឌ័រ ៕
