តំណាងលោកជំទាវឧប ម៉ែន សំអន នាំអំណោយអង្កររបស់សម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៑ុន រ៉ានីប្រគល់ជូនគណបក្សស្រុកនិងគណបក្សឃុំ ទាំង១០ក្នុងស្រុករំដួល ខេត្តស្វាយរៀង

ស្វាយរៀង ៖ លោកប៉េង ពោធិសា អភិបាលរងខេត្តស្វាយរៀង តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ បាននាំអង្ករ ដែលជា អំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ដល់គណបក្សស្រុកនិងគណបក្សឃុំ ទាំង១០ក្នុងស្រុករំដួលចំនួន ៦.២០០គីឡូក្រាម។
លោកប៉េង ពោធិសា បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ដែលសម្តេចទាំងទ្វេ និង លោកជំទាវមិនបានអញ្ជើញមកចែកផ្ទាល់ ប៉ុន្តែសម្តេចទាំងទ្វេរ និងលោកជំទាវម៉ែន សំអន តែងតែគិតគូពីសុខទុក្ខ របស់ប្រជាជន កង្វល់ទាំងឡាយរបស់ប្រជាជន គឺជាកង្វល់របស់សម្តេចទាំងទ្វេរ និងលោកជំទាវដែលជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង។
លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអាជ្ញាធរស្រុករំដួលទាំងអស់ ដែលបានខិតខំបំពេញតួនាទីយ៉ាងសកម្មភាពនៅមូលដ្ឋាន បម្រើ សេវាសាធារណៈជូនពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ នាពេលកន្លងមក ជាការផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ នៅគ្រប់ពេលវេលា។ ជាមួយគ្នានេះលោក បានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរត្រូវបន្តសាមគ្គីភាពនឹងគ្នា ចែករំលែកបទពិសោធន៍ សហការគ្នាឲ្យបានល្អ ដោយកម្ដល់ផលប្រយោជន៍ពលរដ្ឋ និងមូលដ្ឋានជាធំ។
លោកប៉េង ពោធិសា បានផ្តាំផ្ញើរដល់មន្ត្រីពាក់ព័ន្ធទាំងអស់នៅមូលដ្ឋានក្នុងស្រុករំដួល ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរ និងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឲ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចទាំងទ្វេរ និងលោកជំទាវម៉ែន សំអន បានផ្តល់អង្ករ ជូនដល់គណបក្សស្រុកចំនួន ១.០០០គីឡូក្រាម , គណបក្សឃុំទាំង១០ ក្នុង១ឃុំចំនួន ៥០០គីឡូក្រាម សម្រាប់ធ្វើសកម្មភាព ចែកជូនបន្តដល់គ្រួសារគណបក្សប្រជាជនដែលមានជីវភាពខ្វះខាត និងគ្រួសារដែល ទទួលមរណៈ ភាព និងប្រគេនព្រះសង្ឃនៅ វត្ត២ក្នុងស្រុក ក្នុង១វគ្គ១០០គីឡូក្រាមតាមរយៈគណបក្សស្រុក។
លោកហែម សុីណា អភិបាលស្រុករំដួលបានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងសម្ដេចិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងទាំងលោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ដែលបានផ្ដល់អង្ករដល់គណបក្សស្រុកនិងឃុំចំនួន ១០ នៅស្រុករំដួល ដើម្បីដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋាន ហើយក្នុងនាមប្រធាគណបក្សស្រុកនឹងយកអង្ករនេះទៅចាត់ចែងធ្វើសកម្មភាពឱ្យបានចំគោលដៅផងដែរ៕
