**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្ដម ខ្លូត ផន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិប្រចាំឆ្នាំ២០២២ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក មាស ទួក ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ព្រមទាំង លោក លោកស្រី មេឃុំ ចៅសង្កាត់ ដែលជាសមាជិកសមាជិកា នៃសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្តកំពង់ចាម ជាច្រើននាក់ទៀត ផងដែរ ។

ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម បានបង្កើតឡើង ដើម្បីស្វែងរកដំណោះស្រាយ ចំពោះ បញ្ហាផ្សេងៗ ដែលក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ ជួបប្រទះ ក្នុងការផ្តល់សេវា ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន តាមរយៈ ការចុះប្រឹក្សាយោបល់ផ្ទាល់ ជាមួយសមាជិក ។ ឯកឧត្តមប្រធាន បានបញ្ជាក់បន្ថែមទៀតថា សមាគម មួយនេះ គឺបានផ្តល់អត្តប្រយោជន៍យ៉ាងច្រេីន ដល់សមាជិកសមាជិកា ក្នុងការអនុវត្តន៍គោលនយោបាយ ដោយមានការយកចិត្តទុកដាក់គាំទ្រ ពីរាជរដ្ឋាបាលកម្ពុជា ជួយលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ។ ក្រៅពីនោះ កន្លងមក សមាគម ក៏បានបំពេញបេសកកម្មជាច្រើន ដើម្បី ជម្រុញធ្វេីឲ្យសមាជិកទាំងអស់ មានចំណេះដឹង បទពិសោធន៍ និងអាចសាមគ្គីគ្នា តាមគោលដៅរបស់រាជរដ្ឋាភិបាល ពោលគឺ អាចយកទៅបម្រេីសេវាសាធារណៈ នៅតាមមូលដ្ឋាន ឲ្យមានភាពល្អប្រសើរឡើង ។

នាឱកាសនោះ ឯកឧត្តម ខ្លូត ផន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែង និងការសាមគ្គីគ្នា របស់ថ្នាក់ក្រោមសមាគម ។ ជាក់ស្ដែង ក្នុងរយៈពេលកន្លងមកសមាគម បាននាំមកនូវសមិទ្ធផលជាច្រើន ជូនដល់សមាជិកក្រុមប្រឹក្សា ក្រុង-ស្រុក ឃុំ-សង្កាត់ស្របតាមគោលបំណង និងទិសដៅ របស់សមាគម ក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ។ ឯកឧត្តម ខ្លូត បានលើកឡើងដែរថា ការអនុវត្តកម្មវីធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ (២០២១-២០២២) ចាំបាច់ណាស់ ត្រូវបន្តពង្រឹងការ អនុវត្តតួនាទីរបស់សមាគមក្រុមប្រឹក្សារដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលបានបង្កើតឡើងកន្លងមក ទាំងក្នុងតួនាទី ជាតំណាងឲ្យសំឡេង និងផលប្រយោជន៍ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់យោបល់លើកិច្ចដំណើរការ រៀបចំគោលនយោបាយ ។

ទន្ទឹមនឹងនោះ កិច្ចប្រជុំនាពេលនេះ គឺជាឱកាសដែលក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំង អ្នកពាក់ព័ន្ធទាំងអស់ បានយល់ដឹងពីសមិទ្ធផលដែលសមាគមសម្រេចបាន និងទិសដៅការងារដែលត្រូវអនុវត្តបន្តក្នុងឆ្នាំ២០២៣ ខាងមុខ។ ក្រៅពីនោះ សមាគមមួយនេះ ក៏បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់សមាជិក សមាជិកា ក្នុងអនុវត្តន៍គោលនយោបាយ ដោយមានការយកចិត្តទុកដាក់ និងការគាំទ្រ ពីរាជរដ្ឋាបាលកម្ពុជា ក្នុងការជួយលើកកម្ពស់ឋានៈ និងសមត្ថភាព របស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង