កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះបង្រ្កាបទីតាំងជល់មាន់ Online មួយកន្លែងនៅស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ១២នាក់

ភ្នំពេញ៖ លោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះបង្រ្កាបទីតាំងជល់មាន់ (Online) មួយកន្លែងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ឃាត់ខ្លួនជនសង្ស័យ ចំនួន ១២នាក់ និងដកហូតបានវត្ថុតាងមួយចំនួនធំ ។
