**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

កាកបាទក្រហមកម្ពុជា ទទួលជាលើកទី២ នូវវ៉ាក់សាំង SARS-CoV-2 (Sinopharm) ចំនួន ៣០ម៉ឺនដូស ជាអំណោយរបស់សមាគមជាតិកាកបាទក្រហមចិន

 

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលជាលើកទី២ នូវវ៉ាក់សាំង SARS-CoV-2 (Sinopharm) ចំនួន ៣០ម៉ឺនដូស ជាអំណោយរបស់សមាគមជាតិកាកបាទក្រហមចិន។ វ៉ាក់សាំងទាំងនេះ ត្រូវបានប្រគល់បន្តជូនក្រសួងសុខាភិបាល ដើម្បីបម្រើការក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីប្រគល់-ទទួល បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមវត្តមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទ ក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងឯកឧត្តម ឆាំង ជាន (Chang Jian) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតនិត ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាង ឯកឧត្តម វាំង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ-មន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី និងយុវជនកាកបាទក្រហមកម្ពុជា ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាំង ជាន បានមានប្រសាសន៍ថា «ចិននិងកម្ពុជា គឺជាមិត្តដែកថែប និងជាសហគមន៍វាសនារួម ដែលតែងគាំទ្រនិងជួយគ្នាទៅវិញទៅមក។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩មក ប្រជាជនចិននិងកម្ពុជាតែងរួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ យើងមិនអាចបំភ្លេចបានទេ ក្នុងគ្រាដ៏លំបាកបំផុតដែលចិនកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលព្រះអង្គទាំងទ្វេបានសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានជំនួយដ៏ថ្លៃថ្លាដល់ ភាគីចិន ហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសចិននៅពេលមានព្រិលធ្លាក់យ៉ាងខ្លាំង បានបង្ហាញពីការគាំទ្រដល់ ប្រជាជនចិនក្នុងការទប់ស្កាត់ជំងឺវីរុសកូវីដ-១៩តាមសកម្មភាពជាក់ស្តែង។

ឯកឧត្តម បានបញ្ជាក់ផងដែរថា យើងមានសេចក្តីសោមនស្សរីករាយដែលបានឃើញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ កម្ពុជាសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចសង្គមក៏កំពុងតែអភិវឌ្ឍន៍ឡើងវិញជាបន្ដបន្ទាប់ ទទួលបានការកោតសរសើរពីប្រជាជនកម្ពុជានិងសហគមន៍អន្តរជាតិ។ កាកបាទក្រហមចិន និងកាកបាទក្រហមកម្ពុជារក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ នៅពេលភាគីម្ខាងណាជួបការលំបាក ភាគីទាំងពីរតែងតែផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ឆ្នាំ២០២៣គឺជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនង ការទូតរវាងចិននិងកម្ពុជា និងជា “ឆ្នាំមិត្តភាពចិន-កម្ពុជា”។ ភាគីចិននឹងសហការជាមួយភាគីកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺ និងការអភិវឌ្ឍ ស្ដារឡើងវិញនូវទំនាក់ទំនងប្រជាជននិងវប្បធម ជាបន្តបន្ទាប់ បង្កើនចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជំរុញការកសាងរួមគ្នានូវសហគមន៍ វាសនារួមរវាងចិន និងកម្ពុជាឱ្យទទួលបានសមិទ្ធផលថ្មីៗ ផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសនិង ប្រជាជនទាំងពីរ រួមចំណែកកាន់តែធំធេងដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងលើ ពិភពលោក។

ថ្លែងក្នុងឱកាសនោះដែរ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងដោយក្តីសោមនស្សរីករាយ ដោយបានមកចូលរួមក្នុងពិធីប្រគល់-ទទួល ជាលើកទី២ នូវវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ចំនួន ៣០០.០០០ដូស ជាអំណោយរបស់សមាគមជាតិកាកបាទក្រហមចិន ជូនកាកបាទក្រហមកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា អំណោយជាវ៉ាក់សាំងពីសមាគមជាតិ កាកបាទក្រហមចិន លើកទី១ ចំនួន ១០ម៉ឺនដូស កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ រួមជាមួយវ៉ាក់សាំង ដែលរាជរដ្ឋាភិបាល បានទទួលជាង ៥៣លានដូស ពីប្រភពនានា ជាពិសេសពីសាធារណរដ្ឋប្រជាមានិតចិន ពិតជាបានរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបាន ជោគជ័យក្នុងសមរភូមិកូវីដ-១៩ តាមយុទ្ធសាស្ត្រផ្ការីកស្រោចវ៉ាក់សាំងពីទីក្រុងដល់ជនបទ គ្រប់គ្រងបានទាំងស្រុងគួរឱ្យកត់សម្គាល់នូវការឆ្លងរាតត្បាតជំងឺកូវីដ-១៩ រហូតបានបើកប្រទេសជាតិ ឡើងវិញក្នុងគ្រប់វិស័យ និងធ្វើឱ្យប្រក្រតីភាពឡើងវិញនូវដំណើរការសេដ្ឋកិច្ចគ្រួសារ សង្គម ព្រមទាំងបាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីបន្តការអភិវឌ្ឍប្រទេស។ ជំនួយមនុស្សធម៌ជាវ៉ាក់សាំងដ៏ប្រពៃថ្លៃថ្លាទាំងអស់ពីគ្រប់មជ្ឈដ្ឋាន ពិតជាពុំអាចកាត់ថ្លៃបានឡើយ ហើយថែមទាំងបានគូសបញ្ជាក់ពីចំណងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាពរឹងមាំ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏សែនលំបាកនៃការដោះស្រាយបញ្ហាប្រឈមជាសកលមួយនេះ។

លោកជំទាវ បានបន្តថាកម្ពុជា បាននិងកំពុងក្រេបជញ្ជក់ផ្លែផ្កាពីជំនួយជាបន្តបន្ទាប់របស់មិត្តចិន មានដូចជា ថវិកាហិរញ្ញប្បទាន ការវិនិយោគ សំណង់ ផ្លូវថ្នល់ ស្ពាន។ល។ និងខាងផ្នែកសុខាភិបាល មានដូចជា មន្ទីរពេទ្យ ឧបករណ៍ សម្ភារវេជ្ជសាស្រ្តជាដើម។ បច្ចុប្បន្ននេះទៀត តាមស្មារតីនៃកិច្ចសន្ទនា សាកលអាស៊ានលើកទី២ «ការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយក្រោយវិបត្តិកូវីដ-១៩» កម្ពុជា បន្តខិតខំប្រឹងប្រែងឆ្ពោះទៅអនាគត និង វិបុលភាពរួម ផ្អែកលើបទពិសោធន៍ពីវិបត្តិនៃជំងឺកូវីដ-១៩ និងបន្តកសាងភាពធន់ផ្នែកសង្គម ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ការលើកកម្ពស់ សេវាសុខភាពសាធារណៈ និងប្រព័ន្ធការពារសង្គម ទាំងគុណភាព និងវិសាលភាព ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិ ឬហានិភ័យនានា ដែលអាចកើតមានឡើង ជាយថាហេតុ នាពេលអនាគត។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ផងដែរថា «កាកបាទក្រហមកម្ពុជា រួមជាមួយសមាគម ជាតិកាកបាទក្រហមចិន និងសមាគមជាតិនានា នៅក្នុងចលនាកាកបាទក្រហម-អឌ្ឍចន្ទក្រហម ប្តេជ្ញាចិត្តបន្តខិតខំឱ្យបានកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត ក្នុងការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលពុំទាន់ទៅណាឆ្ងាយពីយើង រួមជាមួយនឹងការបន្តប្រមូលផ្តុំកម្លាំងមនុស្សធម៌ជាតិ-អន្តរជាតិ ដោះស្រាយបញ្ហាប្រឈមនានា និងក្នុងការកសាងភាពធន់សហគមន៍ និងវិបុលភាព ប្រជាជន តាមរយៈសកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល។

ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវ ដល់បងប្អូនរួមជាតិ សូមបន្តប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល តាមពាក្យស្លោក «ការពារប្រសើរជាងព្យាបាល» និងជាពិសេស សូមបន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា ស្របតាមការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាល ក្នុងការមិនទុកឱ្យមានប្រជាជនណាម្នាក់ មិនបានចាក់វ៉ាក់សាំង នៅពេលដល់វេនរបស់ខ្លួននោះឡើយ ដើម្បីធានាបានសុខុមាលភាពរបស់គ្រួសារនីមួយៗ និងរក្សាបាននូវស្ថិរភាព នៃកំណើនសេដ្ឋកិច្ចក្នុងសុខសន្តិភាព។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សមាគមជាតិកាកបាទក្រហមចិន ដែលបានផ្តល់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លានាពេលនេះ។ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន ត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ, ការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការទ្វេភាគីជាដំណាក់កាល, ការផ្តល់អំណោយមនុស្សធម៌ក្នុងពេលមានគ្រោះមហន្តរាយ និងក្នុងដំណាក់កាលកូវីដ-១៩ ដើម្បីកសាងភាពធន់សហគមន៍ និងសូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនៃប្រទេសយើងទាំងពីរ និងចំណងកិច្ចសហប្រតិបត្តិការ រវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន ដែលមានជាយូរលង់មកហើយ កាន់តែរឹងមាំ ឥតប្រែប្រួលជាយូរអង្វែងតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង