សម្ដេចតេជោ ហ៊ុន សែន៖ ប្រពន្ធសំឡាញ់ថ្ងៃ១៥ ធ្នូនេះ ជាថ្ងៃកំណើតអូន ក្នុងពេលបងជាប្តី ជាប់បំពេញការងារនៅក្រៅប្រទេស

ភ្នំពេញ៖ ស្របពេលដែលនៅថ្ងៃនេះ ជាថ្ងៃខួបកំណើតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពោលពាក្យថា «ប្រពន្ធសំឡាញ់ថ្ងៃ១៥ ធ្នូនេះ ជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តីជាប់បំពេញការងារនៅក្រៅប្រទេស» ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៥ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា «ប្រពន្ធសំឡាញ់ថ្ងៃ១៥ ធ្នូនេះ ជាថ្ងៃកំណើតអូនក្នុងពេលបងជាប្តី ជាប់បំពេញការងារនៅក្រៅប្រទេស។ សង្ឃឹមថា កូនៗនិងចៅៗនឹងទៅបាយល្ងាច
កំដរអូនដែលក្នុងពេលម៉ោងនោះ បងកំពុងស្ថិតនៅអាកាស។សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ខួបលើក៤៧ នៃថ្ងៃរៀបការរបស់យើង
(៥មករា១៩៧៦.៥មករា២០២៣) ដែលពេលនោះយើងនៅក្មេងៗ ដែលខុសជាមួយពេលនេះ យើងមានចៅរហូត២២នាក់។
សូមជូនពរលោកយាយប្រពន្ធពីចម្ងាយ» ៕
