**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម ខូយ រីដា បន្តប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យស្រស់ស្អាតឡើងជាលំដាប់ ក្នុងតំណែងជាអភិបាលខេត្ត រយៈពេលជិតមួយខែ

ភ្នំពេញ៖ ក្នុងមុខតំណែង ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានរយៈពេលជិត១ខែកន្លងមកនេះ ឯកឧត្តម ខូយ រីដា បានបន្តចាប់ផ្តើមកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ឱ្យភ្លឺចិញ្ចែងចិញ្ចាច និងមានលក្ខណៈស្រស់ត្រកាល ជាងមុនជាលំដាប់ តាមរយៈការជម្រុញកំណើនសេដ្ឋកិច្ច វិស័យទេសចរណ៍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដូចជា៖ ការបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ, ការបំពាក់ភ្លើងចម្រុះព័ណ៌តាមដងផ្លូវសំខាន់ៗ, ការគូសគំនូសចរាចរណ៍ផ្លូវក្នុងក្រុង និងការចាត់ចែងរៀបចំទីសាធារណៈ ឱ្យមានរបៀបរៀបរយល្អត្រឹមត្រូវ…។ល។

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើនេះដែរ គឺជាការរំលេចនូវសោភ័ណភាព បៃតង នៅតាមដងស្ទឹង និងតាមដងផ្លូវសំខាន់ៗក្នុងក្រុងពោធិ៍សាត់ ពិសេសបូរីវប្បធម៌កោះសំពៅមាស ដើម្បីឱ្យកាន់តែមានការទាក់ទាញអារម្មណ៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងឱកាសថ្ងៃឈប់សម្រាក ឬពិធីបុណ្យជាតិម្តងម្កាល។

ទាំងនេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ក្រោមម្លប់នៃសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាត់តាំងឱ្យឯកឧត្តម ខូយ រីដា ឱ្យមកបន្តដឹកនាំយន្តការនៅក្នុងខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានបញ្ហាសុខភាព (ទាមទារការសម្រាកព្យាបាលជាចាំបាច់) ដើម្បជាភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងដើម្បីកែប្រែមុខមាត់ខេត្តឱ្យស្រស់ស្អាតឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងផ្លូវកៅស៊ូ, ផ្លូវបេតុង, ភ្លើងបំភ្លឺផ្លូវ, ភ្លើងលម្អចម្រុះព័ណ៌, ការសម្អាត និងធ្វើឱ្យប្រសើរឡើងប្រឡាយក្បាលហុង, ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការដោះស្រាយសំណូមពរ ក៏ដូចជាបញ្ហាប្រឈមជូនអាជីវករផ្សារ, ការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារ បូករួមទាំងការគ្រប់គ្រងសម្រាមផងដែរ។

ជាការពិតណាស់ថា ខេត្តពោធិ៍សាត់យើងបច្ចុប្បន្ន បាននឹងកំពុងជាទីចាប់អារម្មណ៍ សម្រាប់ភ្ញៀវទេសចរជិតឆ្ងាយគ្រប់មជ្ឈដ្ឋាន ហើយក្នុងចំណោមតំបន់ទេសចរណ៍ ទាំង៤៤កន្លែងក្នុងខេត្ត តំបន់ទេសចរណ៍ដែលជាទី ចាប់អារម្មណ៍ខ្ពស់ និងមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ គឺស្រុកវាលវែង នៅផ្លូវបុប្ផាលាក់ខ្លួន (ភ្នំ១៥០០) ឃុំថ្មដា និងឃុំអូរសោម, ក្រៅពីនោះមានស្រុកក្រគរ នៅទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស និងស្រុកតាលោសែនជ័យ នៅសួនកម្សាន្តតាលោសែនជ័យ។ នេះដោយសារតែទឹកដីនៃស្រុកវាលវែង បានលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ និងផ្លូវជាតិលេខ១០ ក្រោមម្លប់ «សន្តិភាព» ដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ អាចធ្វើដំណើរបានស្រួល ទៅកាន់រមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ដែលជាប់នឹងព្រំដែនខេត្តត្រាត ប្រទេសថៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្ត ក៏នៅតែបន្តធ្វើការផ្សព្វផ្សាយយ៉ាងសកម្ម ចំពោះសក្តានុពល និងគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត និងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសណ្តាប់ធ្នាប់ សំដៅធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរណ៍ បានដឹង និងបានស្គាល់ ចៀសវាងការធ្វើដំណើរទៅផុត មកផុត ដែលនាំឱ្យបាត់បង់ចំណូលសេដ្ឋកិច្ចខេត្ត ក៏ដូចជាប្រជាពលរដ្ឋរបស់យើង៕

អត្ថបទដែលជាប់ទាក់ទង