**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការពង្រីកវិសាលភាព របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់បុគ្គល ដែលស្ថិតក្នុងវិស័យសាធារណៈ ត្រូវបានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប.ស.ស លើកយកមកពិភាក្សា និងអនុម័ត

 

ភ្នំពេញ៖ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បន្ទាប់ពីប្រជុំត្រួតពិនិត្យ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមការងារកិច្ចការច្បាប់នៃ ប.ស.ស. រួចរាល់កន្លងមក នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត អ៉ិត​ សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី១៦ អាណត្តិទី១ បានលើកយកមកពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែម ដើម្បីធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យមួយនេះកាន់តែមានប្រសិទ្ធភាព ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងថា៖ ការពង្រីកវិសាលភាពទៅលើរបបសន្តិសុខសង្គមទាំងពីរផ្នែកសម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ តាមរយៈសេចក្តីព្រាងអនុក្រឹត្យមួយនេះ ជាការបំពេញបន្ថែមលើចំណុចខ្វះខាតដែលមានចែងនៅក្នុងច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលការពង្រីកវិសាលភាពនេះ មានសារៈសំខាន់ក្នុងការផ្ដល់នូវការគាំពាររបបសន្ដិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ពី ប.ស.ស. ដល់មន្រ្តីនយោបាយគ្រប់ជាន់ថ្នាក់ គ្រប់និន្នាការនយោបាយដោយគ្មានការរើសអើងឡើយ ជាពិសេសនោះ គឺក្រុមប្រឹក្សារាជធានី​ ខេត្ត​ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្រ្ដីភូមិ ដែលជាអ្នកផ្ដល់សេវាដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានដាក់សំណើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ពិនិត្យ និងពិភាក្សា លើវិសាលភាពនៃសេចក្ដីព្រាងអនុក្រឹត្យនេះ និងបានរួមមតិសម្រេចអនុម័តលើការពង្រីកវិសាលភាពក្នុងការអនុវត្តចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈដែលមានជាអាទិ៍៖ (១). មន្ត្រីកម្រិតនយោបាយ ឬទីប្រឹក្សា ឬជំនួយការ ដែលមិនស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ហើយមានតួនាទីឬឋានៈស្មើអនុរដ្ឋលេខាធិការឡើង (២). ទីប្រឹក្សា ឬជំនួយការដែលមានឋានៈចាប់ពីអគ្គនាយកចុះ ដែលទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ និងមិនស្ថិតនៅក្រោមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា (៣). សិស្សមន្ត្រីក្រមការ និងសិស្សមន្ត្រីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល (៤). សិស្សសាលាភូមិន្ទចៅក្រម សិស្សសាលាភូមិន្ទក្រឡាបញ្ជី (៥).គរុនិស្សិត គរុសិស្សកំពុងទទួលការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ (៦). មន្រ្តីសង្ឃដូចមានចែងក្នុងអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ស្តីពីគ្រូពុទ្ធិកសិក្សានិងមន្ត្រីបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និង (៧). ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ។ ដោយឡែកចំពោះទីប្រឹក្សា និងជំនួយការដែលត្រូវបានតែងតាំងដោយពុំទទួលប្រាក់បំណាច់មុខងារមិនស្ថិតនៅក្នុងវិសាលភាពនៃអនុក្រឹត្យនេះឡើយ។

បន្ទាប់ពីអង្គប្រជុំបានពិនិត្យ ពិភាក្សា និងកែសម្រួលយ៉ាងយកចិត្តទុកដាក់ពេញមួយព្រឹកកន្លងមកនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានសម្រេចឯកភាពអនុម័តទាំងស្រុងលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ ដែលមាន៤ជំពូក ៧មាត្រា និងរៀបចំដាក់ឆ្លងជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី១៦ អាណត្តិទី១ នៃក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ខាងលើប្រព្រឹត្តិទៅនៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. សរុបចំនួន ៩រូប និងសមាជិក សមាជិកាជាច្រើនរូប៕

អត្ថបទដែលជាប់ទាក់ទង