រដ្ឋមន្រ្តីអប់រំកម្ពុជា ចូលរួមកិច្ចប្រជុំស្តីពី Celebrating EU-ASEAN People-to-People Cooperation on Higher Education នៅទីក្រុង Brussel

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១២ ធ្នូ បានដឹកនាំគណៈប្រតិភូក្រសួង និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពី Celebrating EU-ASEAN People-to-People Cooperation on Higher Education នៅទីក្រុង Brussel, ប្រទេស Belgium។
កិច្ចប្រជុំនេះត្រូវបានរៀបចំជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូល ខួបលើកទី៤៥នៃកិច្ចសហប្រតិបត្តិការ ASEAN-EU។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុន្ទរកថា សង្កត់ធ្ងន់លើចំនុចគន្លឹះចំនួន៤ចំនុច រួមមាន ៖
១.ការធ្វើបរិវត្តកម្មវិស័យអប់រំ និងការអប់រំឌីជីថលសម្រាប់កសាងសម្បទាអប់រំនៃសិស្ស និស្សិត ជាពលរដ្ឋសកល
២.ការលើកកម្ពស់ស្ថាប័នគ្រឹះស្ថានឧត្តមសិក្សា ជាមជ្ឈមណ្ឌលនៃដំណោះស្រាយ សម្រាប់កសាងបំណិនសតវត្សទី២១ ដល់សិស្ស និស្សិត
៣.ការកសាងភាពជាដៃគូរវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឯកជន ផ្តោតលើការស្រាវជ្រាវដើម្បីអភិវឌ្ឍន៍
៤.ការផ្សារភ្ជាប់ទំនាក់ទំនងរវាង EU-ASEAN តាមរយ: Cyber University ការផ្លាស់ប្តូរ និងការស្រាវជ្រាវរួមគ្នា ។
