**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

លោកXi Jinping៖ខ្លឹមសារពិតដែលចិនអារ៉ាប់ធ្វើដំណើររួមគ្នាគឺ ដើរតែម្នាក់ឯងលឿន ដើរមានគ្នីគ្នាទើបបានឆ្ងាយ

សម្រាប់អារ៉ាប៊ីសាអូឌីត អារម្មណ៍របស់ប្រជាជនចិនជាច្រើនប្រហែលគឺសម្គាល់ថាជា «អាណាចក្រប្រេងឆៅ» ដ៏សែនឆ្ងាយ។ តាមពិតទៅ ទំនាក់ទំនងរវាងប្រជាជនចិន និងអារ៉ាប៊ីសាអូឌីតមានភាពស៊ីជម្រៅខ្លាំងណាស់។ ក្នុងសម័យរាជវង្សហានខាងកើត(Donghan, ២៥-២២០) លោក Ganying បេសកជនចិនបានទៅដល់ប្រទេសអារ៉ាប់នៃឈូងសមុទ្រពែក្ស ហើយក្នុងរាជវង្សថាង(Tang,៦១៨-៩០៧) ប្រទេសអារ៉ាប់បានបញ្ជូនបេសកជនទៅប្រទេសចិនជាច្រើនដង បេសកជនចិនលោក Zheng He បានធ្វើដំណើរជាច្រើនដងទៅកាន់តំបន់ JeddahនិងMedina និងកន្លែងផ្សេងទៀតរបស់អារ៉ាប៊ីសាអូឌីត ហើយបានសរសើរថា មាន”ទំនៀមទម្លាប់ប្រកបដោយសុខដុមរមនា” នៅគ្រប់ទីកន្លែងដែលគាត់បានទៅ… ការផ្លាស់ប្តូររវាងប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ដែលមានរយៈពេលរាប់ពាន់ឆ្នាំត្រូវបានសរសេរទៅក្នុងកំណត់ហេតុរបស់បេសកជនចិន។
មានសុភាសិតមួយនៅក្នុងបណ្តាប្រទេសអារ៉ាប់៖ “ចំណេះដឹង ទោះបីជាវានៅក្នុងប្រទេសចិនដែលឆ្ងាយពីអារ៉ាប់ក៏ដោយ ក៏គួរតែស្វែងរកដែរ។ ក្នុងអត្ថបទដែលនិពន្ធដោយលោកXi Jinpingក្រោមចំណោងជើង«បន្តវេនមិត្តភាពមានរាប់ពាន់ឆ្នាំ រួមគ្នាបង្កើតអនាគតល្អបវរ»បានលើកឡើងនិន្នន័យពាក់ព័ន្ធខាងការផ្លាស់ប្តូរវប្បធម៌៖ មួយគឺ “សាកលវិទ្យាល័យចំនួន៤នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមានមុខជំនាញភាសាចិន ហើយសាលាបឋមសិក្សា និងមធ្យមសិក្សាចំនួន៨បើកវគ្គសិក្សាភាសាចិន។ មួយទៀតគឺ “ប្រទេសចិនបានបើកវិទ្យាស្ថានខុងជឺចំនួន២០និងថ្នាក់ខុងជឺចំនួន២នៅក្នុងបណ្តាប្រទេសអារ៉ាប់ ហើយក្នុងប្រទេសចិនវិញ មានសាកលវិទ្យាល័យចិនជាង៤០បានបើកមុខជំនាញភាសាអារ៉ាប់។ តាមទស្សនៈរបស់លោក Xi Jinping គឺការរៀនភាសាគ្នាទៅវិញទៅមក និងការយល់ដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌របស់គ្នាទៅវិញទៅមក នឹងជួយលើកកម្ពស់ការយល់ដឹងនិងរាប់អានគ្នាទៅវិញទៅមករវាងប្រជាជនភាគីទាំងពីរ ហើយក៏នឹងរួមចំណែកក្នុងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិទៀតផង។
“ដើរតែម្នាក់ឯងលឿន ដើរមានគ្នីគ្នាទើបបានឆ្ងាយ” លោក Xi Jinpingធ្លាប់បានដកស្រង់សុភាសិតអារ៉ាប់នេះ ដើម្បីបង្ហាញពីអត្ថន័យពិតនៃប្រទេសចិន និងបណ្តាប្រទេសអារ៉ាប់ដែលពួតដៃជាមួយគ្នាដើរទៅមុខ ។ ពិភពលោកសព្វថ្ងៃនេះកំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍ ប្រទេសចិននិងបណ្តាប្រទេសអារ៉ាប់កំពុងប្រឈមមុខនឹងភារកិច្ចជាប្រវត្តិសាស្ត្រក្នុងការសម្រេចបាននូវការស្តារជាតិឡើងវិញ និងការពន្លឿនការអភិវឌ្ឍន៍ជាតិ។ នៅពេលនេះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងការចូលរួមនៅក្នុងកិច្ចជុំកំពូលប្រទេស-អារ៉ាប់លើកដំបូងនិងកិច្ចប្រជុំកំពូលរវាងប្រទេសចិន និងគណៈកម្មាធិការសហប្រតិបត្តិការបណ្តាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលបានបើកយុគសម័យថ្មីនៃទំនាក់ទំនងរវាងប្រទេសចិននិងពិភពអារ៉ាប់ ចិននិងបណ្តាប្រទេសអារ៉ាប់ជាប់ឈូងសមុទ្រពែក្ស ព្រមទាំងចិននិងអារ៉ាប៊ីសាអូឌីតទៀតផង៕

អត្ថបទដែលជាប់ទាក់ទង