**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

ឯកឧត្តម​ ម៉ែន​ វិបុល ទទួលស្វាគមន៍លោកតា ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ពលរដ្ឋខ្មែររស់នៅអាមេរិក ក្នុងដំណើរទស្សនកិច្ច មកកាន់ខេត្តស្វាយរៀង


ភ្នំពេញ៖ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង​ នាថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២២ បានទទួលស្វាគមន៍លោក ម៉ក់ ហឺន និងអ្នកស្រី ប៉ាង ធីតា ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចមកកាន់ខេត្តស្វាយរៀង​។

មានប្រសាន៍ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូន អំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម​ ជាពិសេសខេត្តបានក្លាយជាប្រភពការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅខេត្ត ប្រមាណ ១០ម៉ឺននាក់ លើវិស័យឧស្សាហកម្មរោងចក្រ សេវាកម្មកាស៊ីណូជាដើម។

ក្នុងដំណើទស្សនៈកិច្ចនេះ​ លោក ម៉ក់ ហឺន​ បានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត​ ដែលបានទទួលស្វាគន៍យ៉ាងកក់ក្តៅ ក្នុងដំណើរទស្សនកិច្ច​មកកាន់ទឹកដីខេត្តស្វាយរៀង​ ដូចជា​ចូលទៅទស្សនាតំបន់សេដ្ឋកិច្ចពិសេសឈីលូ​ ដែលមានទីតាំងនៅក្រុងស្វាយរៀង​ ខេត្តស្វាយរៀង។ ក្នុងដំណើកំសាន្តមកកាន់ប្រទេសកម្ពុជា លោក ម៉ក់ ហឺន បញ្ជាក់ថា នេះជាដំណើរទស្សនៈកិច្ចលើកដំបូងបំផុត បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៨២ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៤០ឆ្នាំមកហើយ ។

លោក ម៉ក់ ហឺន និងភរិយា បញ្ជាក់បន្ថែមថា​ លោកពិតជាមានការភ្ញាក់ផ្អើល ការអភិវឌ្ឍរីកចំរើន របស់ប្រទេសកម្ពុជា និយាយជារួម និងដោយឡែកខេត្តស្វាយរៀង​ គឺជាខេត្តដែលមានសក្តានុពលខ្លាំងផ្នែករោងចក្រឧស្សាហកម្ម ទាំងនេះបញ្ជាក់អោយឃើញពីភាពផ្ទុយស្រឡះ ពីការរិះគន់ ពីសំណាក់ជនអគតិ ដែលតែងតែចោទប្រកាន់មូលបង្កាច់ ថាប្រទេសកម្ពុជា ជាប្រទេសផ្តាច់ការ គៀបសង្កត់សិទ្ធសេរីភាព ជាប្រទេសក្រក្សត់ជាដើម ។

លោក ម៉ក ហឺន បន្ថែមថា​ រយៈពេល ប៉ុន្មានថ្ងៃនៃការមកដល់ប្រទេសកម្ពុជា លោកសង្កេតឃើញ ពីភាពសុខក្សេមក្សាន្ត និងជីវភាព រស់នៅយ៉ាងធូរធារបស់បងប្អូនប្រជាជនខ្មែរ ក្រោមការដឹកនាំរបស់សម្តេច​ ហ៊ុន សែន ដែលធ្វើអោយលោក ភ្លឺភ្នែក ឈប់ជឿ លើការអូសទាញរបស់ពួកប្រឆាំងជ្រុលនិយមតទៅទៀត។

ដំណើរកំសាន្តរបស់លោកពូ​ ម៉ក់​ ហឺន​ គឺជាការទះកំផ្លៀងក្រុមអ្នកនយោបាយក្បត់ជាតិបីជំនាន់ដែលតែងតែរិះគន់​ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដូចដឹងស្រាប់ហើយថាលោ​ ម៉ក់​ ហឺន​ ធ្លាប់គាំទ្រពួកក្បត់ជាតិ៣ជំនាន់​ ប៉ុន្តែដោយសារភាពថោកទាបនិងនយោបាយលាបពណ៌របស់ពួកគេ ទើបធ្វើឱ្យលោកពូ​ ម៉ក់​ ហឺន​ អស់ជំនឿ ៕

 

អត្ថបទដែលជាប់ទាក់ទង