កម្លាំងតំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង ចុះជួយច្រូតស្រូវប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានចាត់តាំងកម្លាំងរបស់អង្គភាព ចុះជួយច្រូតស្រូវ ជូនប្រជាពលរដ្ឋក្នុងភូមិស្រែតាជ័យលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ក្នុងរដូវច្រូតកាត់ ។
ដោយឃើញពីផលលំបាករបស់ ប្រជាពលរដ្ឋ ក្នុងរដូវច្រូតកាត់ លោក មេបញ្ជាការ បានបញ្ជាឲ្យ លោក អនុសេនីយ៍ឯក រ៉ិត សុខុម មេបញ្ជាការ ផ្នែកសឹករងទឹកផុស ដឹកនាំកម្លាំងក្រោមឱវាទចុះជួយច្រូតស្រូវរបស់ប្រជាពលរដ្ឋ ក៏ដូចជាគ្រួសាររបស់កងទ័ព ដែលមានជីវភាពលំបាក នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានទាន់វេលា ។
ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ដល់គ្រប់បណ្តាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ថាការងារចុះជួយប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចចាំបាច់បំផុតរបស់យើងទាំងអស់គ្នាជាកងទ័ព ៕
