នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំរីករាយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ប្រតិភូអមដំណើរ នៅព្រឹកថ្ងៃ០៨ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវឡើងទៅកាន់កំពូលភ្នំជុំរីករាយ ដែលមានកម្ពស់ ៦៧៤ម៉ែត្រនិងមានចម្ងាយផ្លូវ ៤១៤០ម៉ែត្រ ដើម្បីបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ។
