សម្ដេច ស ខេង អរគុណ ឯកឧត្តម ហង់ជួន ណារ៉ុន ដែលផ្ញើលិខិតអបអរសាទរ ជូនសម្ដេចក្នុងឱកាសរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈចិន ប្រគល់មេដាយមាសអនុស្សាវរិយ៍មហាកំពែង

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើលិខិតថ្លែងអំណរគុណជូន ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្ញើលិខិតអបអរសាទរជូនសម្ដេចក្នុងឱកាសរដ្ឋាភិបាល និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ប្រគល់មេដាយមាសអនុស្សាវរិយ៍មហាកំពែង ៕

