**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ**កម្ពុជានឹងរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤-១៩ ខែមិថុនា**លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនចុះត្រួតពិត្យការងារនៅភូមិភាគស្វយ័ត Xinjiang**បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន  “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម

នាយឧត្ដមសេនីយ៍ គន់ គីម និងឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្វាយរៀង

 

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពី​ ឯកឧត្តម កឹង​ ឃន​ អគ្គស្នងការរងនគរបាលជាតិ លោកស្នងការនគរបាលខេត្ត ឯកឧត្តម ប្រតិភូអមដំណើរ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការងនគរបាលខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក លោកស្រីមេឃុំ/ចៅសង្កាត់ និងជាប្រធានកិត្តិយសសាខាសមាគមអតីតយុទ្ធជនកម្ពុជាឃុំ/សង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងជាប្រធានសាខាសមាគមអតីតយុទ្ធជនកម្ពុជាឃុំ/សង្កាត់ សរុបវត្តមាន ២៥៣នាក់។

មានប្រសាសន៍ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសម្ដែងនូវការ​​អរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់​ គីម​ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់ក្នុងពិធីប្រកាសនាថ្ងៃនេះ​ ដែល​បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងជាការផ្ដល់នូវកម្លាំង​ចិត្តយ៉ាងធំធេងដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឲ្យបន្តខិតខំបំពេញភារកិច្ចស្នូល ដើម្បី​ចូលរួមចំណែកកាន់តែសកម្ម ក្នុងបេសកកម្មបម្រើ ធានា ការពារ និងផ្ដល់នូវផលប្រយោជន៍ ជូនបងប្អូនអតីតយុទ្ធជនឲ្យបានរឹតតែល្អប្រសើរថែមទៀត ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និង សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ ពង្រឹង ការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យបានកាន់ផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិ និងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែ ល្អប្រសើរឡើងថែមទៀត ។​ ទន្ទឹមនោះ​ ត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែងឆ្លើយតបដោះស្រាយឲ្យបានទាន់ ពេលវេលា ។
• សូមឲ្យសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យ បានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ បសស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅ តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងនៅក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។
• សូមឲ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយសមាគម បន្តចាត់ចែងរៀបចំការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារ បន្ថែមទៀត ជាពិសេសដូសទី៥ និងអ្នកដែលមិនទាន់បាន ចាក់កន្លងមក ។
• ជាមួយនេះ ក៏សូមលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមគាំទ្រ និងសហការ ដើម្បីឲ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការងារ របស់ ខ្លួនឲ្យ បាន កាន់តែល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ តួនាទី របស់អតីតយុទ្ធជន ឲ្យស័ក្តិសម នឹងគុណបំណាច់របស់អតីតយុទ្ធជន ចំពោះបុព្វហេតុ ប្រទេសជាតិ ៕

អត្ថបទដែលជាប់ទាក់ទង