ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំត្រៀមប្រារព្ធពិធីជួបសំណេះសំណាល និង ពិសារបាយសាមគ្គីជាមួយ មន្ត្រីនគរបាលចូលនិវត្តន៍ ជាង៦០០នាក់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដល់កងកម្លាំង ស្តីពីកាត្រៀមប្រារព្ធ ពិធីជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ ជាង៦០០នាក់ នៅចុងឆ្នាំ២០២២ឆាប់ៗខាងមុខនេះ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ -លោក លោកស្រី វរសេនីយ៍ នាយការិយាល័យជំនាញចំណុះស្នងការដ្ឋាន
លោកវរសេនីយ៍ អធិការ នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ -លោកវរសេនីយ៍ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកំណត់ការធ្វើពិធីជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត។ ទន្ទឹមគ្នានោះក៏មានការចែកអំណោយ និងពិសារបាយសាមគ្គីផងដែរ៕
