ឯកឧត្ដម សក់ សេដ្ឋា អញ្ជើញចុះពិនិត្យមើលសមិទ្ធផលនានា ក្នុងវិទ្យាល័យបវេល និងវិទ្យាល័យល្វា ដើម្បីត្រៀមរៀបចំ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកបវេល នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលសមិទ្ធផលនានា ក្នុងវិទ្យាល័យបវេល និងវិទ្យាល័យល្វា ដើម្បីត្រៀមរៀបចំ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។