**សម្តេច ឃួន សុដារី៖ នៅក្នុងនីតិកាលទី៧ការទូតសភា បានចូលរួមលើកកម្ពស់ តួនាទីរបស់កម្ពុជា ក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព ជូនប្រជាពលរដ្ឋ**សម្តេចធិបតី៖ សមត្ថភាពគ្រូសំខាន់ណាស់ សម្រាប់ការបណ្តុះបណ្តាល រៀនក្រោមដើមឈើអាចនឹងមានលទ្ធផលល្អ បើមានគ្រូពូកែ**សម្តេចធិបតី គាំទ្រនិងឯកភាពលើគោលនយោបាយរបស់ក្រសួងអប់រំ ចំពោះការពង្រឹងសមត្ថភាពគុណវុឌ្ឍិរបស់គ្រូបង្រៀនឱ្យមានគុណភាព**១០ថ្ងៃ មន្ត្រីមូលដ្ឋានផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពជាង ៣ពាន់លើកទូទាំងប្រទេស!**អភិសន្ដិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីក្នុងពិធីចាប់ពូលការប្រកួតបាល់បាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥**សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត**ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តកណ្តាល**ក្រសួងការងារ ចុះផ្សព្វផ្សាយស្តីពីការចូលរួមទប់ស្កាត់ និងប្រឆាំងពលកម្មលើកុមារគ្រប់រូបភាពនៅខេត្តប៉ៃលិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងផ្ដល់យោបល់លើសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពីធីរំលឹក ទិវាជាតិនៃការចងចាំ ២០ ឧសភា**កងកម្លាំងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ទទួលបានអាវភ្លៀងជាអំណោយយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**ប្រតិភូនគរបាលឥណ្ឌូនេស៊ីថា សន្តិសុខនៅកម្ពុជា មានភាពល្អប្រសើរ ខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Bawitlung Vanlalvawna ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា**ឯកឧត្តម ជា សុមេធី ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា**ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!**សេវាកម្មអ៊ីនធឺណេតផ្កាយរណប Starlink របស់លោក អ៊ីឡុន ម៉ាស បានបើកដំណើរការក្នុងប្រទេសបង់ក្លាដែស**លោក ហ្សេលេនស្គី៖ ទីក្រុងកៀវនិងបណ្តាដៃគូរបស់ខ្លួន កំពុងពិចារណារៀបចំឱ្យមានកិច្ចប្រជុំកម្រិតខ្ពស់រវាងអ៊ុយក្រែន រុស្ស៉ី សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ដើម្បីជាផ្នែកនៃកិច្ចប្រឹងប្រែងជំរុញឱ្យសង្រ្គាមនៅអ៊ុយក្រែន**ប៉ូឡូញ រឹបអូសសំបកកង់យន្តហោះប្រភេទ Boeing ដឹកអ្នកដំណើរ ទម្ងន់សរុបប្រហែល ៥តោន ដែលត្រូវដឹកជញ្ជូនឆ្លងកាត់ប្រទេសបេឡារុស និងរុស្ស៉ី**ហ្វាំងឡង់នឹងផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ដោយយកចេញពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលសហភាពអឺរ៉ុបបានបង្កក ក្រោយការចាប់ផ្តើមសង្រ្គាមឈ្លានពាន កាលពីខែកុម្ភៈ ឆ្នាំ២០២២

ក្រសួងការបរទេសចិន៖ ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងចំកោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ចនិងសង្គមបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព។

ថ្ងៃទី១ខែធ្នូ លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំថា ភាគីចិននឹងបន្តប្រកាន់ខ្ជាប់នូវការបង្ការនិងគ្រប់គ្រងដោយវិទ្យាសាស្ត្រនិងចំគោលដៅ ដើម្បីធានាឱ្យសេដ្ឋកិច្ចនិងសង្គមបន្តអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងស្ថិរភាព ដោយសមិទ្ធផលបង្ការនិងគ្រប់គ្រងដ៏ល្អប្រសើរ និងរួមចំណែកដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានថ្លែងថា គោលនយោបាយបង្ការនិងគ្រប់គ្រងការរាលដាលនៃជំងឺរាតត្បាតរបស់ប្រទេសចិន បានជះឥទ្ធិពលអវិជ្ជមានដល់អនាគតសេដ្ឋកិច្ចពិភពលោក។ នៅពេលឆ្លើយតបនឹងពាក្យសំដីពាក់ព័ន្ធរបស់លោកស្រីYellen លោកZhaoLijianបានឆ្លើយតបដូចពោលខាងលើ។
លោកZhaoLijianបានចង្អុលបង្ហាញថា ពាក្យសំដីពាក់ព័ន្ធរបស់មន្ត្រីអាមេរិក គ្មានមូលហេតុនិងភស្តុតាងការពិតទាល់តែសោះ។ ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងមក ប្រទេសចិនបានសម្របសម្រួលដោយវិទ្យាសាស្រ្តនូវការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង និងការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មសកល ក៏ដូចជាជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង