**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន

ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

សូមជម្រាបថា រាជធានី​ភ្នំពេញត្រូវធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អភិបាល​រាជធានី និង​រដ្ឋធានី​អាស៊ាន (MGMAC 2022) និង​វេទិកា​អភិបាលក្រុង​អាស៊ាន ឆ្នាំ​២០២២ (ASEAN Mayors Forum 2022) ក្នុង​រយៈពេល​២​ថ្ងៃ នោះ​គឺ​ថ្ងៃ​សុក្រ​ និង​សៅរ៍ ថ្ងៃទី​២​ និង​៣ ខែធ្នូ ឆ្នាំ​២០២២​។ កិច្ចប្រជុំ និងវេទិកានេះ នឹងមាន​តំណាង​ទីក្រុង និង​ខេត្ត​ចូលរួម​ប្រមាណ​៨០​ទីក្រុង​ក្នុង​តំបន់​អាស៊ាន និង​ក្រៅ​អាស៊ាន មាន​ជាង​៣០​ទីក្រុង​ធំៗ​ចូលរួម​ផងដែរ​។​

កម្មវិធី​នេះ​ ជា​គម្រោង​នៅ​ថ្ងៃ​សុក្រ ទី​២ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​៩:០០ ដល់ ១០:១៥ ព្រឹក នឹងមាន ពិធី​បើក​ជាផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង​ពិធី​នោះដែរ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Bemadia Irawati Tjandradewi អគ្គលេខាធិការ សមាគម​ទីក្រុង និង​រដ្ឋបាល​មូលដ្ឋាន ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (UCLG ASPAC) និង​វេទិកា​អភិបាលក្រុង​អាស៊ាន (AMF) នឹង​ឡើង​អាន​សុន្ទរកថា​ស្វាគមន៍ ជាមួយ នឹង​ការអាន​សារ​របស់ឯកឧត្តមបណ្ឌិត Dato Paduka Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន ដោយ​លោក Lee Yoong Yoong ប្រធាន​នាយកដ្ឋាន​កិច្ចការ​សហគមន៍​នៃ​លេខាធិការដ្ឋាន​អាស៊ាន បន្ទាប់មក​សម្តេចតេ​ជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុ​ទ្ទរ​កថា​គន្លឹះបើក​កម្មវិធី​តែម្តង​។​

​បន្ទាប់មកនៅ ព្រឹ​ក ថ្ងៃទី​០២ ខែធ្នូ​ដដែល ក្រោយ​សម្តេចតេ​ជោ ហ៊ុន សែន​ បានបញ្ចប់​កម្ម​វី​ធីទៅ នៅ​ម៉ោង ១០:៤៥ ដល់​ម៉ោង​១២:០០ កម្មវិធី នឹង​បន្ត​បើក​កិច្ចប្រជុំពេញអង្គ ពាក់ព័ន្ធ​«​ការពង្រឹង​កិច្ចសហការ​អាស៊ាន តាមរយៈ​ការជំរុញ ការកសាង​ទីក្រុង​ឆ្លាត មាន​ភាព​ធន់ និង​មាន​ចីរភាព ប្រកបដោយ​បរិវត្ត​កម្ម និង​បរិ​យា​ប័ន្ន តាម​គន្លង​ប្រក្រតីភាព​ថ្មី​» ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី​ភ្នំពេញ និង​លោកស្រី​បណ្ឌិត Bernadia Irawati Tjandradewi អគ្គលេខាធិការ​សមាគម UCLG ASIAC និង AMF​។​។

 

អត្ថបទដែលជាប់ទាក់ទង