**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តយុវជនឱ្យខិតខំពង្រឹងសមត្ថភាព កុំផ្ដេកផ្ដួលតែលើសមិទ្ធផលអ្នកជំនាន់មុនខំកសាង**អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បរិច្ចាគកូនឈើប្រណិត ២មុឺនដើម ដល់រដ្ឋបាលស្រុកវាលវែង ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម»**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងឆ្លងខ្លោងទ្វារវត្តចំប៉ាសួស្តី ស្ថិតនៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង**ឯកឧត្តម អ៊ូច ភា ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូន មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន របស់កងពលតូចថ្មើរជើងលេខ៣១ ក្នុងស្រុកជុំគិរី**ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា អញ្ជើញចុះពិនិត្យទីតាំងដាក់ផ្លាកឈ្មោះផ្លូវមហាវិថី ស៊ី ជីនពីង នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣ ដើម្បីត្រៀមដាក់សម្ពោធផ្លូវការថ្ងៃខាងមុខ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រព័ន្ធប្រឡាយព្រែកហូរ ក្នុងភូមិសាស្ត្រខេត្តកណ្តាល**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ**ផ្ទះមនុស្សធម៌ទី៩១និងទី៩២ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ២គ្រួសារ នៅស្រុកសូទ្រនិគម**អ្នកនាំពាក្យ៖ ការលើកឡើងរបស់រដ្ឋមន្ត្រីព័ត៌មាន បង្ហាញពីភាពចាំបាច់ ក្នុងការធានាលើកកម្ពស់សីលធម៌សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់អ្នក**រថយន្ដធន់ធំមួយគ្រឿង ដឹកកម្ទេចលៀសខុសច្បាប់ ត្រូវសមត្ថកិច្ចចាប់ផាកពិន័យ លុះស្អែកឡើងបន្ដដឹកទៀតដោយមិនញញើតច្បាប់ នៅស្រុករលាប្អៀរ**អគ្គនាយកក្រុមហ៊ុន មេតថេក ស្នើឲ្យអភិបាលខេត្តកំពង់ចាម ជួយបញ្ជូនកម្មករ១មុឺននាក់ មកធ្វើការនៅតំបន់ សេដ្ឋកិច្ចពិសេស មេនហាតតាន់**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ដល់អនុសាសន៍៧ចំណុច ដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឲ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ប្រកបដោយចីរភាព**ឯកឧត្តម ស្វាយ សំអ៊ាង៖ នាពេលកន្លងមកនៃការគ្រប់គ្រង និងឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន បានបង្ហាញនូវចីរភាពយ៉ាងច្រើន ក្នុងការដោះស្រាយនូវគោលនយោបាយជូនអតីតយុទ្ធជន**កម្ពុជា នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយអង្គការសុខភាពពិភពលោក**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសសមាសភាព ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤

ឯកឧត្ដម សោម ពិសិដ្ឋ អញ្ជើញចូលរួមអបអរសាទរពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត  សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចូលរួមអបអរសាទរពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នេះ ធ្វើឡើងក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ។

ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់ និងឈ្លាសវៃរបស់ ឯកឧត្ដមអភិបាលខេត្ត ធ្វើឲ្យវិស័យសិល្បៈ និងកីឡារបស់ខេត្តកែបមានការរីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ រហូតទទួលបានជ័យលាភីជាបន្តបន្ទាប់ ដែលទាំងនេះជាមោទកភាពណាស់សម្រាប់ខេត្តកែបទាំងមូល ។

ជាក់ស្ដែងក្នុងឆ្នាំ២០២២នេះ ក្រុមសិល្បៈល្ខោនបាសាក់ខេត្តកែបបានទទួលចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ហើយក្នុងការប្រកួតកីឡាជាតិលើកទី៣នេះក៏ខេត្តកែបនៅតែបន្តទទួលបានលទ្ធផលល្អប្រសើរជាងកីឡាជាតិលើកទី១ និងទី២ ដែលក្រោយបញ្ចប់ការប្រកួតជាស្ថាពរ ខេត្តកែបទទួលបានមេដាយសរុបទាំងអស់ចំនួន ៣០គ្រឿង រួមមាន មេដាយមាសចំនួន ០៨គ្រឿង មេដាយប្រាក់ចំនួន ១៣គ្រឿង និងមេដាយសំរឹទ្ធិចំនួន ០៩គ្រឿង៕

 

អត្ថបទដែលជាប់ទាក់ទង