**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងបងប្អូនប្រជាកសិករ

ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត មន្ត្រីជំនាញ អាជ្ញាធរស្រុកឃុំ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រាំងបងប្អូនប្រជាកសិករដែលបានទទួលស្រូវពូជ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលសម្រាប់ស្តារឡើងវិញមានដើមដងល្អណាស់ ស្ថានភាពទឹកគ្រប់គ្រាន់
ដើម្បីស្រោចស្របស្រូវអោយបានតាមផែនការ
នៅវាលស្រែឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រជាកសិករដែលទទួលបានស្រូវពូជ
បង្ករបង្កើនផលស្រូវស្តារឡើងវិញ បានសម្តែងការរីករាយ និងថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរសុខទុករបស់ប្រជាកសិករ ដោយបានផ្តល់ពូជស្រូវដើម្បីស្តារឡើងវិញនេះស្របពេលនៃរដូវធ្វើបណ្តេញទឹកសម្រកចុះនេះ ។គាត់បានរៀបរាបថាស្រូវពួកគាត់បានបង្ករបង្កើនផល មានរយៈពេលជាង១ខែហើយ មានដើមដងល្អមានទឹកស្រោចស្របគ្រប់គ្រាន់។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានគូសបញ្ជាក់ថា ក្រោយពេលសម្តេចបានប្រគល់ពូជស្រូវ ក្នុងនាមមន្ត្រីជំនាញបាន ចុះណែនាំបង្ហាត់បង្ហាញពីនិតីវិធីបច្ចេកទេសនៃការដាំដុះស្រូវឲ្យបានល្អ ដើម្បីបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ប្រកបដោយប្រសិទ្ធិភាព។
លោកបានបន្តឲ្យដឹងថាប្រជាពលរដ្ឋដែលទទួលបានស្រូវពូជប្រមាណ៥០០០គ្រួសារ ស្មើនឹង៥០០តោន បូករួមនឹងស្រូវពូជបម្រុងរបស់គាត់ផងនោះ រហូតមកទល់ពេលនេះ
ការបង្ករបង្កើនផលឡើង បានប្រមាណជាង៩០%ហើយ នៅសប្តាហ៍ក្រោយនឹងគ្រប់តាមផែនការនៃផ្ទៃដីស្រុក ក្រុងដែលមានការបង្ក
របង្កើនផលស្រូវរដូវទឹកស្រកចុះនេះ។

ឯកឧត្តមអភិបាលខេត្ត ក្នុងឱកាសចុះជួបជាមួយបងប្អូនប្រជាកសិករ និងពិនិត្យមើលស្ថានភាពស្រូវស្តារឡើងវិញ បានសម្តែងការពេញចិត្តចំពោះបងប្អូនប្រជាកសិករទាំងអស់ដែលបានចេះកែច្នៃដ់ម្បីលទ្ធភាពធ្វើស្រែឡើងវិញទោញជាតំបន់ខ្លះទឹកនៅច្រើនខ្លះស្ទើទឹក តែចេះកែច្នៃខ្ពស់ រួមសហការគ្នាបានយ៉ាងល្អ ដើម្បីបង្ករបង្កើនផលបាន។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនបងប្អូនប្រជាកសិករថា ឆ្នាំនេះស្ថានភាពទឹកនៅមានច្រើនទាំងក្នុងស្ទឹង និងប្រឡាយមេ រង ដែលមិនបង្ករការព្រួយបារម្ភនោះទេ សូមបងប្អូនមិនទាន់បានធ្វើសូមប្រញាប់ប្រញាល់ ដើម្បីទាន់ពេលវេលាជាមួយគេ កុំទុកដីឲ្យនូវទំនេរចោល ខិតខំដើម្បីសេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តមអភិបាលខេត្ត ជួសមុខឲ្យប្រជាកសិករទាំងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅលជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ជួយដោះស្រាយបញ្ហាដល់ប្រជាពលរដ្ឋដោយគ្មានការរើសអើង ជួបទុកលំបាកមានសម្តេចតេជោជួយជានិច្ច៕

 

អត្ថបទដែលជាប់ទាក់ទង