សម្ដេចតេជោ៖ គោលនយោបាយវិនិយោគរបស់កម្ពុជា គឺត្រីណាមកមុន គឺចាប់ត្រីនោះមុន មិនប្រកាន់ត្រីតូច ឬធំទេ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea(Cambodia) នាព្រឹកថ្ងៃទី១ ធ្មូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គោលនយោបាយវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា គឺត្រីណាមកមុន គឺចាប់ត្រីនោះមុន មិនប្រកាន់ត្រីតូច ឬត្រីធំនោះទេ ។