គិតត្រឹមថ្ងៃ២៩ វិច្ឆិកា មានពលរដ្ឋជិត ១ម៉ឺនគ្រួសារហើយ ស្ម័គ្រចិត្តចាប់ឆ្នោតទៅរស់នៅតំបន់រុនតាឯក និងពាក់ស្នែង

ភ្នំពេញ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា តាមបណ្ដាញសង្គមហ្វេសប៊ុកថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានបងប្អូនប្រជាពលរដ្ឋចំនួន ៩៦១០គ្រួសារហើយ ដែលស្ម័គ្រចិត្តចាប់ឆ្នោត ទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ។
ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់យ៉ាងដូច្នេះថា «សូមជូនផែនទីឧទ្យានអង្គរ៖ ពណ៌ក្រហម លំនៅឋានដែលមិនទាន់ស្ម័គ្រចិត្តចាកចេញ, ពណ៌បៃតង លំនៅឋានដែលបានចាប់ឆ្នោតរួចចំនួន ៩៦១០ គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប» ៕
