សម្ដេចតេជោ ជួបពិភាក្សាជាមួយឯកឧត្ដម ឌិត ទីណា បណ្ឌិតយ៉ង់ សាងកុមារ និងលោក ឡឹក សុធា លើការងារកសិកម្ម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្ដមរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង់ សាងកុមារ ព្រមលោក ឡឹក សុធា លើការងារកសិកម្ម បន្ទាប់ពីសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិតយ៉ង់ សាងកុមារព្រមលោកឡឹក សុធាលើការងារកសិកម្ម ដែលលោកទាំងពីរនាក់ទើបមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា» ៕
