**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង

ទំនើបកម្មសង្គមនិយមតាមបែបផែនចិនបានយល់ជ្រួតជ្រាបដល់និស្សិតនៅសាកលវិទ្យាល័យជាតិមានជ័យ

ភ្នំពេញ៖ នៅសាកលវិទ្យាល័យជាតិមានជ័យ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។

ថ្លែងបើកអង្គបាឋកថាទៅកាន់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិតនៅក្នុងខេត្តបន្ទាយមានជ័យចំនួន២០០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រៅពីបានគូសរំលេចពីប្រសាសន៍របស់ឯកឧត្តម Wang Wentian ឯក អគ្គ រដ្ឋទូតចិនប្រចាំកម្ពុជាដែលបានរំលេចពីសមិទ្ធផលនានារបស់កម្ពុជាទទួលបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជាកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានផ្តល់ចំណងជើងថាចំណងមិត្តភាពចិននិងកម្ពុជាកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាកាន់តែស៊ីជម្រៅ លោកបណ្ឌិតក៏បានពន្យល់យ៉ាងក្បោះក្បាយពីការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ប្រទេសចិនគឺជាប្រទេសអភិវឌ្ឍដ៏ធំមួយ។

ដូច្នេះការជ្រើសរើសផ្លូវត្រឹមត្រូវសម្រាប់វឌ្ឍនភាពនយោបាយរបស់ខ្លួនគឺជាបញ្ហាដ៏ធំសំខាន់ ដែលពាក់ព័ន្ធដល់ឫសគល់ជាតិ និងស្ថានភាពទូទៅ។ ចិនយល់ច្បាស់ណាស់ពីជម្រើសដែលត្រូវជ្រើសរើសរវាង ការប្រឈមមុខគ្នាដោយអរិភាព ឬការគោរពគ្នាទៅវិញទៅមក។រវាងភាពឯកោនិងការផ្តាច់ចំណង ឬការបើកចំហរក្នុងកិច្ចសហប្រតិបត្តិការ ។រវាងផលបូកស្មើសូន្យ ឬទទួលនិងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។មធ្យោបាយដ៏ល្អបំផុតដើម្បីវាយតម្លៃថាតើប្រព័ន្ធនយោបាយរបស់ប្រទេសមានប្រសិទ្ធភាពដែរឬទេ គឺត្រូវសង្កេតមើលទៅលើជីវភាពរស់នៅរបស់ប្រជាជន។

ចាប់ពីឆ្នាំ២០១០មក ប្រទេសចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២ ហើយបើយោងតាមគំរូម៉ាក្រូពិភពលោករបស់ Trading Economics និងការរំពឹងទុករបស់អ្នកវិភាគ យើងឃើញថាGDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ត្រូវបានគេរំពឹងថានឹងឈានដល់១១,៨០០ដុល្លារនៅចុងឆ្នាំ២០២២។ ក្នុងរយៈពេលវែង GDPរបស់ប្រជាជនចិនសម្រាប់មនុស្សម្នាក់ត្រូវបានព្យាករណ៍ថានឹងមាននិន្នាការនៅប្រមាណជា១២,៥០០ដុល្លារក្នុងឆ្នាំ២០២៣ និង១៣,៤០០ដុល្លារក្នុងឆ្នាំ២០២៤។ សព្វថ្ងៃនេះ ក្នុងគ្រប់ដំណាក់កាលប្រវត្តិសាស្ត្រទាំងអស់ ប្រទេសចិនកាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមានសមត្ថភាពសម្រេចគោលដៅនៃការស្តារជាតិឡើងវិញ ហេតុនេះ ការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន គឺជាទម្រង់ដ៏រឹងមាំក្នុងការសម្រេចបានគោលដៅតស៊ូសតវត្សរ៍ទី២របស់ប្រទេសចិន។

លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យបានយល់ស្របថា ការចម្លងប្រព័ន្ធនយោបាយរបស់បណ្តាប្រទេសដទៃទៀតដោយមិនបានគិតពិចារណាមិនច្បាស់លាស់ និងមិនអាចដំណើរការបានទេនៅក្នុងប្រទេសចិន។ ប្រព័ន្ធទាំងនោះនឹងមិនអាចសម្របខ្លួនទៅនឹងប្រទេសចិនបានទេ។ មានតែប្រព័ន្ធមួយប៉ុណ្ណោះដែលបានចាក់ឫសយ៉ាងរឹងមាំ និងលូតលាស់ពេញលេញនៅក្នុងដីរបស់ចិនដែលអាចទុកចិត្តបាន ហើយនឹងបំពេញគោលបំណងរបស់ខ្លួន នោះគឺសង្គមនិយមតាមបែបផែនចិន។ ដោយធ្លាប់បានទៅបំពេញទស្សនកិច្ចនិងបានបញ្ជូនកូនប្រសុរបស់ខ្លួនទៅសិក្សានៅប្រទេសចិន ។

លោកឧត្តមសេនីយទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះនៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទបានថ្លែងថា៖ ដោយយកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជាឧទាហរណ៍បញ្ជាក់ នោះយើងនឹងឃើញថាបើគិតដល់ត្រឹមចុងខែមិថុនាឆ្នាំ២០២២ ប្រទេសចិនបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាង២០០ជាមួយប្រទេសចំនួន១៤៩ និងអង្គការអន្តរជាតិចំនួន៣២ ស្តីពីគំនិតផ្តួច  ផ្តើមផ្លូវ «ខ្សែក្រវ៉ាត់និងផ្លូវ» និងបានធ្វើការវិនិយោគជាង១៤០ពាន់លានដុល្លារអាមេរិក នៅតាមបណ្តាប្រទេសនានានៅតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលនាំឲ្យប្រជាជនចិនចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំងបានជួយមនុស្សជាតិចំនួន៧.៦លាននាក់ចេញពីភាពក្រីក្រខ្លាំងនិង៣២លាននាក់ចេញពីភាពក្រីក្រកម្រិតមធ្យមនៅទូទាំងពិភពលោក។

ដោយយល់ស្របជាមួយនឹងអង្គពិធី ឯកឧត្តមក៏បានសន្និដ្ឋានថា ការបំផុសគំនិតដោយទំនើបកម្មតាមបែបផែនចិន ប្រទេសនីមួយៗអាចរៀនសូត្រពីភាពជោគជ័យនៃមាគ៌ារបស់ចិនឆ្ពោះទៅកាន់ទំនើបភាវូបនីយកម្ម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាអព្ភូតហេតុក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍមនុស្ស និងការត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍសង្គមមនុស្ស ដោយផ្តល់នូវវិធីសាស្រ្តជំនួស ដើម្បីសម្រេចបាននូវទំនើបកម្មដែលខុសគ្នា។

គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត ជា មុនីឫទ្ធិ បានរៀបចំកម្មវិធីចែករំលែកពុទ្ធិស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិននេះចំនួន៧លើកជូនដល់មន្ត្រីរាជការ សិស្ស និស្សិត និងប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង