**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលរងខេត្តស្វាយរៀង ៖ មនុស្សជាង ៣៨លាននាក់ កំពុងរស់នៅជាមួយមេរោគនិងជំងឺអេដស៍ នៅទូទាំងពិភពលោក និងជាង៤០លាននាក់ បានស្លាប់ដោយសារជំងឺនេះ 

ស្វាយរៀង ៖ លោក សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា យោងតាមស្ថិតិចុងក្រោយរបស់ UNAIDS មនុស្សជាង ៣៨លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍និងជំងឺអេដស៍នៅទូទាំងពិភពលោក ហើយមនុស្សជាង ៤០លាននាក់ បានស្លាប់ដោយសារជំងឺ ដែលទាក់ទងនឹងជំងឺអេដស៍ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃមេរោគអេដស៍។ ខណៈមនុស្សរាប់លាននាក់សព្វថ្ងៃនេះ កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងមេរោគេអដស៍។

ការថ្លែងបែបនេះរបស់អភិបាលរងខេត្តស្វាយរៀង ខណៈដែលលោក តំណាងអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវា ពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ រក្សាសន្យាប្រយុទ្ធនឹងជំងឺអេដស៍“ មិនទាន់បញ្ចប់ទេ នាព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែកនិងកាមរោគលោកវេជ្ជឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីដែលពាក់ព័ន្ធចំនួន៦៥០ផងដែរ។

លោកអភិបាលរងខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រព្រឹត្ត ឬសង្ស័យបានប្រឈមនឹងការឆ្លងមេរោគអេដស៍, ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សេវាអង្គការសង្គមស៊ីវិល សេវាឯកជន ដើម្បីអាចសម្រេចចិត្តទៅទទួលសេវាថែទាំ និងព្យាបាលបន្តបានទាន់ពេលវេលា។ហើយចំពោះស្ត្រីមានផ្ទៃពោះទាំងឡាយ ត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះ ឱ្យបានយ៉ាងតិច ៤ដង និងទៀងទាត់ តាមការណែនាំរបស់បុគ្គលិកពេទ្យ ដើម្បីសុខភាពមាតា និងទារក ជាពិសេសអាចជួយទប់ស្កាត់ការចម្លងមេរោគអេដស៍ និងមេរោគស្វាយពីម្តាយទៅទារកផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់នាយកប្រចាំតំបន់អាស៊ី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍បានឲ្យដឹងថា ឆ្នាំនេះ មូនិធិថែរទាំសុខភាពអេដស៍ (AHF) ប្រារព្ធទិវាពិភពលោក អេដស៍ឆ្នាំ ២០២២ ក្រោមប្រធានបទ “មិនទាន់បញ្ចប់ទេ” ដើម្បីរំលឹកដល់មេដឹកនាំពិភពលោក ស្ថាប័នសុខភាពសាធារណៈពិភពលោក និងសង្គមស៊ីវិល ថាការងារជាច្រើននៅតែមាន ប្រសិនបើយើងធ្វើ មួយថ្ងៃបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍។ របាយការណ៍បង្ហាញថាពិភពលោកមានការព្រួយបារម្ភយ៉ាង ខ្លាំងក្នុងការកាត់បន្ថយការឆ្លងថ្មី និងអត្រាមរណៈ។
លោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធ និងអ្នកតស៊ូមតិក្នុងប្រទេសទាំងអស់បង្កើនកិច្ចខិតខំប្រឹងប្រែងការពារ ការធ្វើតេស្ត និងការព្យាបាលមេរោគអេដស៍នៅទូទាំងពិភពលោក ដើម្បីពន្យឺតអត្រាឆ្លងមេរោគអេដស៍ថ្មីដែលកំពុងកើន ឡើងយ៉ាងឆាប់រហ័ស និងការពារសមិទ្ធផល ដ៏មានតម្លៃដែលយើងបានធ្វើកន្លងមក។ យើងបានជោគជ័យ ជាយូរមកហើយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍យើងត្រូវតែថែរក្សាសមិទ្ធផលពី ពេលនេះតទៅទៀត ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំ ជាងគេបំផុតនៅលើពិភពលោក ដោយបច្ចុប្បន្នអង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់ មនុស្សជាង ១.៤៧លាននាក់ នៅក្នុង៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើតជាដើម៕

អត្ថបទដែលជាប់ទាក់ទង