**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ

បន្ទាប់ពីការទន្ទឹងរង់ចាំដ៏យូមក សៀវភៅដែលមានចំណងជើងថា”កូនប្រុសច្បងដ៏មានជាច្រើនឥទ្ធិពល” ត្រូវបានចេញផ្សាយជាសាធារណៈ


ភ្នំពេញ៖លោក ពៅ សុខ អ្នកនិពន្ធខ្មែរ និងជាអ្នករៀបរៀងសៀវភៅ [កូនប្រុសច្បង ដ៏​មាន​​ឥទ្ធិពល]  ដែលលោកចំណាយពេលស្រាវជ្រាវ ប្រមូលទិន្នន័យ​ជាង​៨​ឆ្នាំមកហើយ និងចំណាយពេលជាង១០ខែក្នុងការរៀបរៀងកន្លងមកនេះ ក៏បានចេញផ្សាយជាសាធារណៈ កាលពីពាក់​កណ្តាលខែវិច្ឆិកានេះ។

លោក ពៅ សុខ បានបញ្ជាក់ថា សៀវភៅ ដែលមាន​កម្រាស់៣៩០ទំព័រ ដោយមានការឧបត្ថម្ភបោះពុម្ពផ្សាយដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  គឺនិយាយរៀបពីដំណើរជីវិតរបស់ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត តាំងពី​ថ្ងៃលោកចាប់កំណើត និងកុមារភាព រហូតដល់លោកចូលប្រឡូកក្នុងសមរភូមិនយោបាយ និងសង្រ្គាមបង្ខូចកិត្តិយស ដ៏​ក្តៅគគុករបស់ក្រុមអ្នកប្រឆាំង។ ឯកឧត្ដម ហ៊ុន ម៉ាណែត បានយកឈ្នះលើ ព្យុះនយោបាយ សង្រ្គាម​លាប​ពណ៌ និងបង្ខូចកេរ្ត៍ឈ្មោះទាំងនៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងបក្សប្រឆាំងក្រៅប្រទេសទៀតផង។ តាមការគូសបញ្ជាក់របស់លោក ពៅ សុខ សៀវភៅនេះ អាចជាវបាននៅតាមបណ្ណាគារនានា នៅក្នុងរាជធានី​ភ្នំពេញ និងតូបលក់សៀវភៅស្ថិតនៅក្រោយវិទ្យាល័យស៊ីសុវត្ថិ។

លោក ពៅ សុខ បញ្ជាក់បន្ថែមថា ក្រៅពីការបង្ហាញពីចំណេះដឹង ទេពកោសល្យនៃការដឹកនាំ របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សៀវភៅនេះក៏មានរៀបរាប់អំពីសកម្មភាពការងារដ៏មមាញឹក សុទ្ធសឹងតែគ្មានពេលសម្រាករបស់ឯកឧត្ដមបណ្ឌិត​ជាពិ​សេសសកម្មភាពដ៏លេចធ្លោរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត ដែលដឹកនាំការប្រយុទ្ធនៅសមរភូមិព្រះវិហារ ក្នុងឆ្នាំ២០០៨ ដល់​២០១៣ ការ​​ដឹក​នាំ ការត្រៀមប្រយុទ្ធ​នៅសមរភូមិ​អូរអាឡៃ អូរតាង៉ាវ ព្រំដែនកម្ពុជាឡាវ ការដឹក​នាំប្រ​យុទ្ធ​ប្រឆាំង និងទប់​ស្កាត់​កា​ររីករាលដាល ជំងឺកាចសាហាវកូវីដ-១៩ ​រឿងការកែទម្រង់ស៊ីជម្រៅ​លើវិស័យកងទ័នៅ​កម្ពុជា ការធ្វើ​ទំនាក់ទំនងជាអន្តរជាតិជាមួយថ្នាក់ដឹកនាំកងទ័ព នៃប្រទេសនានាទាំងក្នុង និងក្រៅតំបន់ និង​សកម្មភាព​ការងារ​មនុស្សធម៌។

សៀវភៅ​នេះក៏បានបង្ហាញពីសកម្មភាព និងការងារនយោបាយរបស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ផងដែរ។ ស្នាដៃនេះ នឹងយកទៅ​តម្កល់​ទុកជាប្រវត្តិសាស្រ្ត នៅតាមបណ្តាបណ្ណាល័យទាំង២៥រាជធានីខេត្តផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រ​ព្រឹត្តកម្ម​ទឹកកខ្វក់ ខេត្ត​ព្រះ​សីហនុ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្រ្តីបន្តវេន នាពេលអនាគត ហើយនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានសន្និបាត​វិសាមញ្ញ​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោត​គាំទ្រជាឯកច្ឆ័ន្ទ ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្ត្រី​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង