**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

តួនាទីដ៏សំខាន់របស់ចិននៅក្នុងAPEC


កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) គឺជាវេទិកាអន្តររដ្ឋាភិបាលសម្រាប់សេដ្ឋកិច្ចសមាជិកចំនួន២១នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលលើកកម្ពស់ពាណិជ្ជកម្មសេរីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ APECបានចាប់ផ្តើមនៅឆ្នាំ១៩៨៩ ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី APECត្រូវបានទទួលស្គាល់ថាជាប្លុកពហុភាគីកម្រិតខ្ពស់បំផុតមួយ និងវេទិកាចំណាស់ជាងគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងមានឥទ្ធិពលជាសាកលយ៉ាងសំខាន់ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការពឹងពាក់គ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងការមកដល់នៃប្លុកពាណិជ្ជកម្មក្នុងតំបន់នៅក្នុងផ្នែកផ្សេងទៀតនៃពិភពលោក។
ចាប់តាំងពីឆ្នាំ១៩៩១មក ចិនបានដើរតួនាទីកាន់តែសំខាន់ និងបាននាំAPEC ឱ្យក្លាយជាសមាជិកគ្រួសារដ៏ធំ ។ ដូចដែលយើងបានកត់សម្គាល់កន្លងមក បន្ទាប់ពីជោគជ័យជាបន្តបន្ទាប់ក្នុងនាមជាដៃគូសន្ទនារបស់អាស៊ាន ចិនបានចូលរួមជាមួយAPEC ក្នុងគោលបំណងពង្រីកទីផ្សារកាន់តែទូលាយសម្រាប់ផលិតផលកសិកម្ម និងវត្ថុធាតុដើម ។ កិច្ចសហប្រតិបត្តិការនេះបានផ្សារភ្ជាប់នូវផលប្រយោជន៍រួមរបស់APEC នៅក្នុងការជំរុញសេដ្ឋកិច្ចបើកចំហនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អមជាមួយនឹងការអភិវឌ្ឍប្រកបដោយនវានុវត្តភាព ការតភ្ជាប់គ្នានៃកំណើន និងធ្វើការផ្សារភ្ជាប់ផលប្រយោជន៍ ។ ដើម្បីសម្រេចបាននូវគោលដៅនេះ ចិនបានផ្តួចផ្តើមនាំសេដ្ឋកិច្ចទាំងអស់នៅក្នុងតំបន់ត្រូវតែធ្វើការរួមគ្នាដើម្បីកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកនៃការជឿទុកចិត្តគ្នា មានបរិយាប័ន្ន មានកិច្ចសហប្រតិបត្តិការ និងមានវឌ្ឍភាពឈ្នះ-ឈ្នះ ហើយកិច្ចការនេះនឹងបញ្ចូលថាមពលថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភពលោកទាំងមូល។
វត្តមានរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននៅក្នុងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ២០២២ នៅប្រទេសថៃ នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ពិតជាមានសារៈសំខាន់ជាប្រវត្តិសាស្រ្តសម្រាប់បង្កើននូវគំនិតផ្តួចផ្តើមរបស់ចិនសម្រាប់APEC ដែលយើងនឹងអាចមើលឃើញយ៉ាងជាក់ច្បាស់ចំនួន ៤ ចំណុចសំខាន់គឺ ទី១-ចិននឹងបន្តចូលរួមជំរុញទំនាក់ទំនងគ្នា ការផ្លាស់ប្តូរគ្នា និងការបន្តធ្វើការអភិវឌ្ឍដោយនវានុវត្តន៍ ដោយបំប្លែងការយល់ស្របគ្នានោះឲ្យទៅជាសកម្មភាពជាក់ស្តែង ។ ទី២-ចិនបង្កើនស្មារតីប្រកៀកស្មាជាមួយ APEC ក្នុងការដោះស្រាយបញ្ហាដែលកំពុងប្រឈមមុខរួមជាមួយគ្នា ។ ទី៣-ចិនខិតខំធ្វើការរួមគ្នាជាមួយ APEC ដើម្បីកសាងវេទិកានៃកិច្ចសហប្រតិបត្តិការដោយឈរលើពហុភាគី។ ភាពជាដៃគូរបស់ចិន មានន័យថាចិននឹងបន្តចូលរួមធ្វើការក្នុងគោលដៅរួម ដើម្បីបន្ស៊ីជាមួយគំនិតផ្តួចផ្តើមសំខាន់ៗនានាដែលចិនបានបង្កើតឡើង ។ ទី៤-ចិនបន្តល្បឿននៃការអភិវឌ្ឍរួមគ្នាជាមួយទៅវិញទៅមក APEC តាមរយៈគោលគំនិតមិនប្រែប្រួលរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការសិក្សាពីគ្នាទៅវិញទៅមក។ ចិនបានចូលរួមជាមួយAPECក្នុងការបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកទេសដល់សមាជិកនានាដើម្បីផ្តល់ភាពពេញលេញដល់ភាពសម្បូរបែបនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ទាញយកកម្លាំងពីគ្នាទៅវិញទៅមក បង្កើនអានុភាពកាន់តែប្រសើរឡើងនៃឥទ្ធិពលនៃសកម្មភាពដែលទាក់ទងគ្នា និងសម្រេចបាននូវការអភិវឌ្ឍរួម ហើយនេះជាតួនាទីដ៏សំខាន់របស់ចិននៅក្នុង APEC ដែលនឹងផ្តល់នូវការពង្រីកបណ្តាញដ៏សំខាន់មួយសម្រាប់ដំណើរការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចពិភពលោក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងជំរុញកំណែទម្រង់ និងការបើកចំហក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ ៕
ចិនយល់ច្បាស់ណាស់ថា បើទោះបីជាបច្ចុប្បន្ន មនុស្សជាតិកំពុងរស់នៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយការរីកចម្រើនផ្នែកទ្រព្យសម្បត្តិសម្ភារៈ ការជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយអារ្យធម៌របស់មនុស្សមានការរីកចម្រើនជាងពេលណាៗទាំងអស់ តែជម្លោះក្នុងតំបន់បានកើតឡើងជាញឹកញាប់ ហើយពិភពលោកក៏កំពុងជួបបញ្ហាប្រឈមជាសកល ដូចជា អ័ព្ទនៃជំងឺCovid-19 បញ្ហាភេរវនិយម ជនភៀសខ្លួន ភាពក្រីក្រ និងភាពអត់ការងារធ្វើជាដើម ។ ដោយប្រឈមនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចក្នុងពេលតែមួយ ចិនបាននិងកំពុងស្វះស្វែងរកដំណោះស្រាយដែលជាស្មារតីរបស់ចិនដោយមានហ្សែនជាអ្នកសង់ស្ពានមេត្រីភាព ជាអ្នកស្នេហាសន្តិភាព ជាអ្នកដែលមានភក្តីភាពចំពោះការអភិវឌ្ឍសកល និងជាអ្នករួមចំណែកយ៉ាងសកម្មនិងស្វាហាប់ក្នុងការគោរពបាននូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ នោះច្បាស់ណាស់ថា ចិននឹងបន្តសហការជាមួយបណ្តាសមាជិករបស់ APEC រួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ហើយកំណត់ទិសដៅដ៏ត្រឹមត្រូវសម្រាប់សកលភាវូបនីយកម្មសេដ្ឋកិច្ច ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

 

អត្ថបទដែលជាប់ទាក់ទង