**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អ្នកឧកញ៉ា គិត ម៉េង​៖​ មនុស្សដែលមានអត្តចរិតដូចគ្នាតែងចំណាយពេលនៅជាមួយគ្នា

ភ្នំពេញ​៖​ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា មនុស្សដែលមានអត្តចរិតដូចគ្នាតែងចំណាយពេលនៅជាមួយគ្នា ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា បានលើកឡើងយ៉ាងដូច្នេះថា “ សំណួរ ៖ «ហេតុអ្វីបានជាសត្វស្លាបហើរជាក្រុមរួមគ្នា?» សត្វស្លាបបង្កើតជាក្រុម ដែលយើងហៅថាហើរជាហ្វូង ដោយសារហេតុផលជាច្រើន គឺដើម្បីបង្កើនឱកាសរស់រានមានជីវិត និងមានសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពស្វែងរកអាហារ និងការពារគ្នាទៅវិញទៅមកពីបញ្ហា និងពីសត្វបក្សីដែលរកស៊ីដោយការឆាបឆក់។

មនុស្សមិនខុសពីសត្វបក្សីនោះទេ។ យើងរស់នៅក្នុងសហគមន៍ដ៏ធំមួយ ប៉ុន្តែ ក្នុងការរស់នៅនោះ វាជារឿងសំខាន់ក្នុងការជ្រើសរើសមនុស្សដែលអ្នកនឹងចំណាយពេលជាមួយ ពីព្រោះ «ពេលវេលា» ដែលអ្នកចំណាយ និង «មនុស្ស» ដែលអ្នកនៅជាមួយ នឹងធ្វើឲ្យចរិតលក្ខណៈ លំនឹងផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក បានល្អប្រសើរ ព្រមទាំងអាចបង្កើនចំណេះដឹងរបស់អ្នកផងដែរ។

សូមអ្នកជ្រើសរើសរស់នៅគ្រប់ពេលវេលាជាមួយមនុស្សដែលពោរពេញដោយក្តីសុបិន អ្នកពូកែធ្វើ អ្នកជឿ និងអ្នកគិត។ ជាពិសេសទៅទៀតនោះ សូមជ្រើសរើសអ្នកដែលមើលឃើញភាពល្អឆ្នើមនៅក្នុងខ្លួនអ្នក ទោះបីជាអ្នកមិនបានឃើញវាដោយខ្លួនឯងក៏ដោយ។ សូមជ្រើសរើសនៅជាមួយក្រុមមនុស្សដែលបង្រៀនអ្នកឱ្យអភិវឌ្ឍខ្លួនទ្បើង បំផុសគំនិតអ្នកឲ្យសម្រេចបានរឿងសំខាន់ៗ បើកឱកាស និងសក្តានុពលដ៏ធំដែលអ្នកមាន។

វាមិនមែនជាបញ្ហាទេក្នុងការជ្រើសរើសមនុស្សដែលអ្នកត្រូវរក្សាឲ្យនៅជុំវិញអ្នក ដែលជាមនុស្សស្មោះត្រង់ជាមួយអ្នក គាំទ្រសេចក្តីចម្រើនរបស់អ្នកដោយពាក្យពិត និងផ្តល់ចំណេះដឹងដែលមានប្រយោជន៍ដល់អ្នក។

ក្នុងករណីមួយដែលអ្នកមិនអាចរកឃើញមនុស្សដែលអ្នកគិតថាល្អសម្រាប់អ្នក អ្នកអាចជ្រើសរើសឯករាជ្យភាព និងធ្វើជាម្ចាស់ខ្លួនឯង ជាជាងចំណាយពេលនិងកម្លាំងនៅជាមួយមនុស្សដែលមិនធ្វើឲ្យអ្នកក្លាយជាមនុស្សល្អម្នាក់។

ដូចសម្រង់សម្តីមួយដែលខ្ញុំគាំទ្រនោះគឺ «ប្រសិនបើយើងចង់កំណត់អត្តចរិតរបស់នរណាម្នាក់ យើងត្រូវពិនិត្យមើលមិត្តភ័ក្តិ ដែលគាត់អង្គុយជាមួយ»។ សូមចងចាំថា អ្នកអាចទាក់ទាញនូវអ្វីដែលនៅជុំវិញអ្នកបាន។ មនុស្សដែលអ្នកនៅជាមួយមានឥទ្ធិពលយ៉ាងធំលើស្ថានភាពអ្នក។ សូមអ្នកជ្រើសរើសតែមនុស្សដែលធ្វើឲ្យអ្នកកាន់តែល្អប្រសើរទ្បើង”៕

អត្ថបទដែលជាប់ទាក់ទង