រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំលើកទី៤៣ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម Othman JERANDI រដ្ឋមន្ត្រីក្រសួងការបរទេស អន្តោប្រវេសន៍ និងប្រជាជនទុយនីស៊ីនៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនីស៊ី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំលើកទី៤៣ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (CMF) នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា នៅកោះ Djerba ប្រទេសទុយនីស៊ី។

