**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ឯកឧត្តម នេត្រ ភក្រ្តា៖ខណៈពេលនេះមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានបញ្ជូនកូនខ្លាឃ្មុំមកដល់ដៃអ្នកជំនាញរបស់អង្គការ Free the Bear

ភ្នំពេញ៖កូនសត្វខ្លាឃ្មុំតូចដែលជួយសង្គ្រោះពីខេត្តមណ្ឌលគីរីមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំរបស់អ្នកជំនាញនៃអង្គការ Free the Bear

ក្រោយពីការធ្វើដំណើរដ៏វែងឆ្ងាយពីខេត្តមណ្ឌលគិរី កូនសត្វខ្លាឃ្មុំតូចមួយក្បាល ដែលជួយសង្គ្រោះដោយពលរដ្ឋ និងប្រគល់ជូនមន្ត្រីមន្ត្រីនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី ឥឡូវនេះបានបញ្ជូនមកដល់ដៃអ្នកជំនាញនៃអង្គការ Free the Bears នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៃឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅដើម្បីបន្តការថែទាំ និងចិញ្ចឹមថែរក្សាឱ្យមានសុខភាពល្អ។ រូបភាពដែលទទួលបាន កូនសត្វខ្លាឃ្មុំតូចមួយក្បាលនេះមានសុខភាពល្អ និងកំពុងស្ថិតក្រោមការថែទាំងយ៉ាងយកចិត្តទុកដាក់ពី សំណាក់អ្នកជំនាញផ្នែកសត្វខ្លាឃ្មុំ។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីពាក់ព័ន្ធដែលបានបំពេញការងារសង្គ្រោះកូនសត្វខ្លាឃ្មុំនេះ និងថ្លែងអំណរគុណដល់ប្រជាសហគមន៍នៅក្នុងស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរួមនឹងអង្គការដៃគូដែលបានចូលរួមក្នុងកិច្ចការនេះ។ ឯកឧត្តមបានថ្លែងថា នេះគឺជាការបង្ហាញពីកិច្ចសហការគ្នាក្នុងជួយសង្គ្រោះ ថែរក្សា អភិរក្សសត្វព្រៃនៅកម្ពុជា និងក៏បានបង្ហាញពីការយល់ដឹងរបស់ប្រជាពលរដ្ឋលើសារប្រយោជន៍នៃជីវៈចម្រុះ និងការចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើ និងសត្វព្រៃ។ សត្វព្រៃដែលជាផ្នែកយ៉ាងសំខាន់ក្នុងការថែរក្សាតុល្យភាពនៃបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីរបស់ភពផែនដី ដែលយើងទងអស់គ្នាចាំបាច់ត្រូវចូលរួមថែរក្សាការពារនិងអភិរក្សឱ្យ បានគង់វង្ស។

គួររំឭកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការមេម៉ង និងស្នាក់ការខ្ទង់
អន្រ្ទង នៃដែនជម្រកសត្វព្រៃភ្នំព្រេច បានទទួលកូនសត្វខ្លាឃ្មុំតូចចំនួន ០១ ក្បាលមានទម្ងន់ ៧គីឡូ ក្រាមពីប្រជាសហគមន៍តំបន់ការពារធម្មជាតិរស់នៅក្នុងស្រុកកែវសីម៉ា ដែលរូបលោកបានចូលក្នុងព្រៃតាមឃ្វាលសត្វក្របី ហើយបានប្រទះឃើញកូនសត្វខ្លាឃ្មុំស្រែកយំ មិនឃើញមេរបស់វា ដោយរូបលោកខ្លាចកូនខ្លាឃ្មុំងាប់ លោកក៏បានចាប់យកមកភូមិ ដើម្បីប្រគល់ឲ្យមន្រ្តីជំនាញថែរក្សា។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ និងអប់រំនាពេលកន្លងមក និងជាពិសេសតាមរយៈយុទ្ធនាការអន្ទាក់សូន្យដែលផ្តួចផ្តើមនិងដឹកនាំដោយក្រសួងបរិស្ថាន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានការយល់ដឹងខ្ពស់ពីសារៈសំខាន់នៃជីវៈចម្រុះ ពីផលប៉ះពាល់នៃអន្ទាក់ និងមានភាពសកម្មក្នុងការចូលរួមរាយការណ៍ពីការជួញដូរសត្វព្រៃខុសច្បាប់ និងការជួយ សង្គ្រោះសត្វព្រៃ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ពលរដ្ឋដែលនិយមសាច់សត្វព្រៃសូមបញ្ឍប់ការហូបសាច់សត្វព្រៃដើម្បីចូលរួមការពារសត្វព្រៃ និងម្យ៉ាងទៀតសាច់សត្វព្រៃមិនផ្តល់ផលអ្វីល្អសម្រាប់ សុខភាពឡើយ គឺមានតែបង្កផលប៉ះពាល់ដោយសារតែតាមការសិក្សាបែបវិទ្យាសាស្ត្រ សាច់សត្វព្រៃមាន វីរ៉ុសអាក្រក់ៗច្រើន៕

 

អត្ថបទដែលជាប់ទាក់ទង