មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចាត់តាំងកម្លាំង ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ

ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាត់តាំងកម្លាំងផ្នែកសឹករងជលគិរី ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក កម្លាំងសមត្ថកិច្ច និងកម្លាំងកងរាជអាវុធហត្ថស្រុក ចុះបង្ក្រាបបទល្មើសនេសាទមួយកន្លែង ក្នុងភូមិកោះក្អែក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ជាលទ្ធផល កម្លាំងចម្រុះ បានរុះរើរបាំងសាច់អួនចំនួន ៨កន្លែង ប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន ៦មាត់ ដកបង្គោលចំនួន ៧០ដើម បំផ្លាញចោលនៅហ្នឹងកន្លែង ព្រមទាំងបានលែងកូនត្រីចម្រុះចំនួន ៥០គីឡូក្រាម ផងដែរ ៕

