**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តបាត់ដំបង អំពាវនាវឲ្យប្រជាពល រដ្ឋ ត្រូវយកចិត្តទុកដាក់លើបញ្ហាសុខភាពនៃការផ្លាស់ប្តូររបៀបរស់នៅ ដើម្បីរួមគ្នាទប់ស្កាត់ភាពធាត់ និង ជំងឺទឹកនោម ផ្អែម



ភ្នំពេញ៖ ថ្លែងក្នុងឱកាសប្រារព្វនូវ”ទិវាទឹកនោមផ្អែម
ពិភពលោក ១៤ វិច្ឆិកា ២០២២” ដែលបានប្រ
ព្រឹត្តទៅក្នុងបរិវេណសាលមហោស្រពស្ទឹងសង្កែ
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែល
រៀបចំដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបា
ត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំ
បង បានថ្លែងទៅកាន់សមាជិក-សមាជិកា ដែល
បានចូលរួមនិងដើម្បីធ្វើការដង្ហែក្បួនផ្សព្វផ្សាយនូវទិវានេះជូនដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តបា
ត់ដំបង ដើម្បីឲ្យកាន់តែយល់ច្បាស់ក្នុងការយក
ចិត្តទុកដាក់និងថែទាំពីសុខភាពរបស់ខ្លួន ដើម្បី
បញ្ចៀសនិងទប់ស្កាត់ពីជំងឺមិនឆ្លងដែលបានកើ
តឡើងជាសាកល និងបង្កធ្វើឲ្យមានការបាត់បង់
អាយុជីវិតគួរឲ្យបារម្ភ។ដោយក្នុងនោះ
ឯកឧត្តម
អភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋខេត្តបាត់ដំបង ត្រូវតែបង្កើននូវការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាពរបស់ខ្លួន
ម្នាក់ៗ តាមរយៈនៃការផ្លាស់ប្តូររបៀបរស់នៅនិង
ទម្លាប់ហូបចុកចំណីអាហារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរាងកាយ ដើម្បីបញ្ចៀស និងខិតខំរួម
គ្នាទប់ស្កាត់ភាពធាត់និងជំងឺទឹកនោមផ្អែមដែល
កំពុងតែជាឧបសគ្គនិងជាបញ្ហាប្រឈមជាសាក
ល ថែមទាំងបង្កគំរាមកំហែងគ្រោះថ្នាក់ដល់អា
យុជីតមនុស្សទៀតផង…។

លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធាន
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងបាន
ថ្លែងគូសបញ្ជាក់ឲ្យដឹងពីគោលបំណងនិងសារៈ
សំខាន់ អំពីការប្រារព្វនូវទិវាទឹកនោមផ្អែមពិភព
លោក១៤វិច្ឆិកា២០២២ក្រោមប្រធានបទយើង
រួមគ្នាទប់ស្កាត់ភាពធាត់ និង ជំងឺទឹកនោមផ្អែម
តាមរយៈនៃការផ្លាស់ប្តូររបៀបរស់នៅ ដោយបា
នគូសបញ្ជាក់ថាទិវាជំងឺទឹកនោមផ្អែមពិភពលោ
ក១៤វិច្ឆិកា គឺជាទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានប្រារព្ធឡើង ដើម្បីបាញ់ឆ្ពោះទៅរកអត្រាប្រេ
វ៉ាឡង់នៃជំងឺទឹកនោមផ្អែមនិងអំពីផលប៉ះពាល់របស់វាព្រមទាំងអប់រំមនុស្សឱ្យបង្កើនពីការយក
ចិត្តទុកដាក់លើការការពារនិងការព្យាបាលជំងឺ។ប្រធានបទនេះក៏ឆ្លុះបញ្ចាំងពីការអប់រំខ្លាំងលើជំ
ងឺទឹកនោមផ្អែម ជំរុញឱ្យមានការកែប្រែនូវឥរិយា
បទនិងទម្លាប់នៃការរស់នៅ ពិសេសការបរិភោគ
អាហារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់លើការថែទាំសុខភាពផ្ទាល់ខ្លួនដើម្បីកាត់បន្ថយហា
និភ័យបង្កឱ្យមានជំងឺទឹកនោមផ្អែម។ដោយផ្អែក
លើចំណុចសំខាន់ៗងាយៗ សម្រាប់ការអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ ដែលត្រូវប្រកាន់យកដូច
ជា៖ កុំពិសារប្រៃពេក កុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក និងធ្វើលំហាត់ប្រាណជាប្រចាំដែលជាមធ្យោបាយ ដ៏ល្អសម្រាប់ការការពារ ជំងឺទឹក
នោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។ ត្រូវធ្វើការត្រួតពិនិត្យជាតិស្ករ ក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេល នូវ ហានិភ័យនៃការកើតឡើងជំងឺទឹក
នោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ។បន្ថែមពីនេះសូមបងប្អូនកែលម្អនូវការទទួលទាន កាបូអ៊ីដ្រាត ហាត់រៀនញ៉ាំអាហារមួយចំណែកតូច(កុំឱ្យឆ្អែតពេក) ក្នុង
ពេលតែមួយ ត្រូវបរិភោគអាហារដែលមានជាតិសសៃឬហ្វែបប៊ី(Fiber)ដែលមានជាតិស្ករទាប សូមកុំពិសារបារី (បារីជំរុញឱ្យមានភាពស៊ាំអាំងសុយលីន (Insulin resistance)។ត្រូវធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់៣០នាទីក្នុងមួ
យថ្ងៃ។ត្រូវរក្សាជាតិកូលេសស្តេរ៉ុលក្នុងឈាមឲ្យ
នៅក្រោម២០០,ជាតិខ្លាញ់LDLនក្រោម១០០; ជាតិខ្លាញ់HDLនៅលើ២០និងទ្រីគ្លីសេរី(Trigly
cerides)នៅក្រោម១៥០។ ត្រូវឧស្សាហ៍តាម
ដានសម្ពាធឈាមរបស់ខ្លួនដែលជាទូទៅត្រូវនៅក្រោម ១៣០/៨០ ចៀសវាងការពិសារភេសជ្ជៈដែលមានជាតិផ្អែមដែលជាហានិភ័យឱ្យមានជំ
ងឺទឹកនោមផ្អែប្រភេទ២(Type2Diabetis)និងត្រូវចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយពីការ
យល់ដឹងនិងការចូលរួមអនុវត្តនូវចំណុចសំខាន់
ៗខាងលើនេះ។ ជាការក្រើនរំលឹកនិងដាស់នូវស្មារតី ឲ្យមា
នការយកចិត្តទុកដាក់ពីបញ្ហាសុខភាពរាងកាយ
ជាពិសេសបញ្ហាសុខភាពផ្ទាល់ខ្លួនម្នាក់ៗ។ ឯក

ឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែ
ងបញ្ជាក់ពីហានិភ័យជាសាកលកើតឡើងពីជំងឺទឹកនោមផ្អែមកន្លងមក ត្រូវបានគេរកឃើញថា៖យ៉ាងហោចណាស់ មានមនុស្សស្លាប់ដោយជំងឺទឹកនោមផ្អែម ចំនួន០១នាក់/ ក្នុងរយៈពេល៨
វិនាទី។ហើយបើតាមស្ថិតិជាសាកល ក្នុងអឡុងឆ្នាំ២០១៧ គឺមានមនុស្សប្រមាណ ៤២៥លាននាក់ បានស្លាប់ដោយជំងឺទឹកនោមផ្អែម។ ហើយបើតាមការព្យាករណ៍រហូតដល់ឆ្នាំ២០៤០ អត្រាកើនឡើង នៃ អ្នកស្លាប់ដោយជំងឺទឹកនោមផ្អែម មានប្រមាណ៦៤២លាននាក់ នៅទូទាំងពិភព
លោក។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំ
ពាវនាវ ដល់អាជ្ញាធរស្រុកក្រុង និងអាជ្ញាធរមូល
ដ្ឋានឃុំ-សង្កាត់ គ្រប់ស្ថាប័នពាក់ព័ន្ធនិងបងប្អូន
ប្រជាពលរដ្ឋ ត្រូវពិនិត្យរៀបចំឲ្យមានទីលានសា
ធារណៈកន្លែងហាត់ប្រាណសម្រាប់បងប្អូនប្រជា
ពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវចេះលៃល
កពេលវេលាហាត់ប្រាណដើម្បីសុខភាពរបស់ខ្លួ
នហើយក៏ត្រូវចងចាំថា៖ជំងឺទឹកនោមផ្អែមជាជំងឺដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗ អាចត្រួត ពិនិត្យបាន ដោយខ្លួនឯង នូវរបបអាហារដែលពិសារប្រចាំថ្ងៃ និង អនុវត្តបានខ្ជាប់
ខ្ជួននូវចំណុចសាមញ្ញៗដូចបានលើកឡើងខាង
លើនេះ។។

 

អត្ថបទដែលជាប់ទាក់ទង